អ្នកភូមិនាំគ្នាសំលាប់ក្រពើចោលមួយកសិដ្ឋានដោយសារ…..! (សូមមើលវីដេអូ)

1238 Views
July 17, 2018

ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃទី14ខែកក្កដា ឆ្នាំ2018 កន្លងទៅនេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅស្រុកSorong ភាកខាងកើតនៃប្រទេសឥណ្ឌូណេស៊ី ដោយអ្នកភូមិនាំគ្នាទាញកាំបិតពូថៅ និងខ្លះទៀតញញួរ នាំគ្នាដើរសំដៅទៅកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ហើយក៏នាំគ្នាកាប់សំលាប់ក្រពើចោលទាំងអស់មួយកសិដ្ឋាន គរដូចអចម៍ភេរ ចំនួន292ក្បាល។

Image may contain: one or more people, people standing and outdoor

អ្នកឃើញហេតុការណ៍បាននិយាយថា ហេតុដែលនាំអោយអ្នកភូមិសំលាប់ក្រពើទាំងនោះ ដោយសារមានក្រពើមួយបានខំបុរសមាវ័យ48ឆ្នាំ ម្នាក់ស្លាប់ ខណៈដែលគាត់កំពុងដើរកាត់ស្មៅដើម្បីយកមកអោយគោរបស់គាត់ស៊ី។ តាមសេចក្តីរាយការណ៍បន្ថែមឲ្យដឹងថា មុនពេលកើតហេតុ អ្នកដែលនៅមើលថែកសិដ្ឋានចិញ្ចឹមក្រពើរ បានលឺសំលេងស្រែងឲ្យជួយ ពេលរត់ទៅដល់ក្រពើក៏បានខាំបុរសនោះស្លាប់ទៅហើយ។

Image may contain: one or more people, people standing and outdoor

ការស្លាប់បុរសម្នាក់នេះអ្នកភូមិបានស្តីបន្ទោសយ៉ាងចាស់ដៃដល់ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើថា មិនមានសុវត្ថិភាពគ្រប់គ្រាន់សំរាប់ការពារសត្វសាហាវនេះ  និងមិនបានព័ទ្ធរបស់ត្រឹមត្រូវសំរាប់ការពារសត្វនិងមនុ្សខ្លះដែលមិនបានដឹង។

 

ដោយ៖ Mekong Journal

ប្រភព៖newsfirst

Facebook Comment