ពូទីន ជួបត្រាំ ក្នុងបំណងរក្សាទំនាក់ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិច !!

856 Views
July 17, 2018

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនបាននិយាយកាលពីថ្ងៃច័ន្ទថាទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកបានធ្លាក់ចុះដោយសារតែមានសង្រ្គាមត្រជាក់មួយប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។

Image may contain: 2 people, suit

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីការជជែកគ្នាមួយលើកលោកពូទីនបាននិយាយថាក្រុងម៉ូស្គូនិងទីក្រុងវ៉ាស៊ីនតោនមានតំបន់ជាច្រើនដែលជាផលប្រយោជន៍រួមហើយកិច្ចសហប្រតិបត្តិការរបស់ពួកគេមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខអន្តរជាតិ។ពូទីននិងត្រាំ បានជួបប្រជុំគ្នានៅរដ្ឋធានី Helsinki ប្រទេសហ្វាំងឡង់ពីរបីថ្ងៃបន្ទាប់ពីការចោទប្រកាន់ថា មានមន្ត្រីស៊ើបការណ៍សម្ងាត់យោធារុស្ស៊ីចំនួន 12 នាក់ពីបទលួចចូលលុកលុយទៅក្នុងប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ 2016 ។

Image may contain: one or more people

លោក Trump ក៏បានលើកឡើងដែរថា លោកមិនបានឃើញហេតុផលណាមួយដែលជឿជាក់ថារុស្ស៊ីបានចូលលុកលុយការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ 2016 ដើម្បីជួយឱ្យគាត់ឈ្នះនោះទេ ហើយTrump ក៏បានសសើរលោកពូទីនថា«លោកខ្លាំងនិងមានឥទ្ធិពលនៅសព្វថ្ងៃនេះ»។

Image may contain: 2 people, people smiling, people standing, suit and indoor

Cr: newsfirst

Facebook Comment