លោក នូ ស៊ិបធ្លាក់ខ្លួនឈឺធ្ងន់ ! សង្ឃឹមថាបងប្អូន ជាពិសេសមិត្តសិល្បៈករដូចគ្នាបានដឹងនិងជួយតាមលទ្ធភាពដែលអាចជួយបាន…!
ភ្នំពេញ៖ ជីវិតជាអ្នកសិល្បៈក្នុងប្រទេសកម្ពុជា មិនមានភាពរុងរឿងទេ បើសូម្បីតែប្រាក់ សម្រាប់ព្យាបាលជំងឺរបស់ខ្លួនក៏ដោយ។ ជាពិសេស លោកមិនបានចេញច្រៀងទៀតនោះ បានធ្វើឲ្យលោក នូ ស៊ិប វ័យជាង60ឆ្នាំ កាន់តែមានជំងឺធ្ងន់ធ្ងរឡើង ក្រោយពេលដែលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវ ម៉ៅសេងទុង ក្នុងរាជធានីភ្នំពេញ កាលពីប៉ុន្មានខែកន្លងទៅនេះ។

លោកប្រឈមនឹងកង្វះខាតផ្នែកថវិកា សម្រាប់ព្យាបាលជំងឺ ហើយកំពុងស្ថិតក្នុងសភាពកាន់តែដុនដាបទៅៗ។ បច្ចុប្បន្ននេះ លោកកំពុងស្នាក់ និងស្ថិតក្រោមការពឹងអាស្រ័យ លើក្មួយម្នាក់ក្នុងផ្ទះជួលមួយ នារាជធានីភ្នំពេញ។ពេលនេះសង្ឍឹមថាមានសប្បុរសជននានា ជាពិសេសមិត្តអ្នកសិល្បៈករដូចបានដឹង ជួយគាត់តាមលទ្ធភាពដែលអាចជួយបាន។

សូមរំលឹកថា លោក នូ ស៊ិប គឺជាតារាចម្រៀងដ៏ល្បីល្បាញមួយរូប លោកបានចាប់ផ្តើមក្នុងអាជីពជាអ្នកចម្រៀង តាំងពីឆ្នាំ១៩៨៧មក។ ហើយលោកជាអតីតទាហានស័ក្តមួយ នៅខេត្តកំពង់ធំ និងបានមករស់នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៩០ជាង៕

ពិសេសខ្លាំង App ទីផ្សារការងារថ្មី លេងបានដូចហ្វ៊េកប៊ុក បង្កើតដោយកូនខ្មែរ គំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត សហការពិសេសជាមួយ Alibaba Cloud លំដាប់ពិភពលោក
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
អ្នកវិទ្យាសាស្រ្តផ្សព្វផ្សាយរបាយការណ៍ពិសេសស្តីពីកំណើនសីតុណ្ហភាព១,៥អង្សាសេនៅប្រទេសកម្ពុជា !!
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ