ដែនជម្រកសត្វព្រៃស្រែពក បង្ហាញពីបច្ចេកវិទ្យាថ្មីនៃការស្រូបយកទឹកសន្សើមពីបរិយាកាសទុកសម្រាប់ប្រើប្រាស់ !!

230 Views
May 6, 2019

ខេត្តមណ្ឌលគិរី ៖ ដែនជម្រកសត្វព្រៃស្រែពក ដែលសម្បូរណ៍ទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះព្រមទាំងផូស៊ីលផងនោះកាលពីពេលថ្មីៗនេះក៏បានបង្ហាញអំពីបច្ចេកវិទ្យាថ្មីសន្លាងមួយទៀត គឺឧបករណ៍សម្រាប់ស្រូបយកសំណើមជាតិទឹកពីបរិយាកាស ឬទឹកសន្សើម ដើម្បីស្ដុកទឹកសម្រាប់ប្រើប្រាស់ នៅគ្រាដែលរដូវក្ដៅបានឈានចូលមកដល់។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ឲ្យដឹងថា នេះជាឧបករណ៍ថ្មីសន្លាងមួយទៀតដែលជាបច្ចេកវិទ្យាថ្មីដើម្បីស្រូបយកសំណើមជាតិទឹកពីបរិយាកាសទុកសម្រាប់ឲ្យមន្រ្តីឧទ្យានុរក្សប្រើប្រាស់លោកថ្លែងថា«ឧបករណ៍នេះអាចស្រូបយកសំណើមជាតិទឹកពីបរិយាកាសបានប្រមាណជា២០លីត្រក្នុង១ថ្ងៃ»។

លោកបញ្ជាក់ថា ឧបករណ៍នេះ គឺជាជួយឧបត្ថម្ភគាំទ្រពីសំណាក់អង្គការ WWF ដែលជាអង្គការដៃគូ ហើយការស្រូបយកជាតិទឹកពីបរិយាកាស ឬទឹកសន្សើមនេះ គឺអ្នកជំនាញដែលរៀបចំដំឡើងបាននិងកំពុងយកទឹកដែលស្រូបយកបានទៅវិភាគសិន ដោយមិនទាន់អនុញ្ញាតឲ្យប្រើប្រាស់ឡើយ។

ទន្ទឹមគ្នានេះ លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសហការជាមួយអង្គការដៃគូ WWF ត្រៀមដឹកទឹកដោយប្រើស៊ីទែន យកទៅបង្ហូរចូលទៅក្នុងថ្លុកត្រពាំងទឹកច្រប់មួយចំនួននៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃស្រែពក ដែលជាទីដែលសត្វព្រៃចូលចិត្តមកផឹកជាប្រចាំផងដែរ៕

ប្រភព៖Ministry of Environment

Facebook Comment

Related Articles