នារសៀលថ្ងៃព្រហស្បតិ៍ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨នេះឯកឧត្តមលូគឹមឈុនជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជានិងប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ ចំនួន ៣៩៦ នាក់ និងគ្រូបង្រៀនថ្នាក់ទី ១២ ក្នុងស្រុកស្រីសន្ធរ ។ ដើម្បីជាការលើកទឹកចិត្តដល់សិស្សជ័យលាភីប្រឡងជាប់ ឯកឧត្តមបានឧបត្ថម្ភជូនសិស្សដែលទើបានប្រលងជាប់បាក់ឌុបថ្មីដូចងាខក្រោម៖ ១.សិស្សនិទ្ទេសAចំនួន០១នាក់ទទួលបានម៉ូតូចំនួន០១គ្រឿងនិងមួកសុវត្តិភាពចំនួន០១ ។ ២.សិស្សនិទ្ទេសBចំនួន១៤នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល […]
(ភ្នំពេញ)៖ សភាជប៉ុនទទួលបន្ទុកសកម្មភាពអង្គការអន្តរជាតិខាងការងារ វិស័យសុខភាព និងសុវត្ថិភាពការងារ បានឯកភាពជួយកម្ពុជាក្នុងការអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ឆ្នាំ២០១៨-២០២០ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ច្បាប់ និងបទដ្ឋាននានា ក្នុងគោលដៅពង្រឹងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ឱ្យបានកាន់តែល្អប្រសើរ។ ឆន្ទៈដ៏មោះមុតនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបរវាងឯកឧត្តម សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ […]
(ខេត្តព្រះវិហារ)÷ នាព្រឹក ថ្ងៃច័ន្ទ ៧រោជ ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង […]