ស្លាប់ចោលប្តីទាំងក្មេងខ្ចី ទាំងកូនក្នុងផ្ទៃក្រោយរៀបការមិនទាន់បានមួយខែផង…!
By: Mekong Journal | On: July 2nd, 2019

កំពត៖ហេតុការគួរអោយសង្វេកមួយដែលគូស្វាមីភរិយាថ្មីថ្មោងមួយគូដែលទើបនឹងរៀបការហើយមិនទាន់បានមួយខែផង ក៏ត្រូវប្រពន្ធដ៏ក្មេងខ្ចីបានលាចាលោកនេះទាំងមានកូនក្នុងផ្ទៃនិងទុកអោយប្តីនៅឯកោម្នាក់ឯងយំបោកខ្លួនបោកប្រាណគួរអោយអាណិត កាលពីអាធ្រាតម៉ោង១២យប់ថ្ងៃអាទិត្យទី៣០ខែមិថុនាឆ្នាំ២០១៩ នៅភូមិអូឬស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។ តាមប្រភពច្បាស់ការពីសាច់ញាតិសុំមិនចញ្ចេញឈ្មោះបានរៀបរាប់ថា នារីដ៏ក្មេងខ្ចីទើបនឹងរៀបការនេះមានឈ្មោះ ស្តើង(ឈ្មោះហ្វេសប៊ុក ដាណាកំពត) បានរៀបការហើយមិនទាន់ទាំងបានមួយខែផង ជាមួយប្តីទី២នេះដែលជាអ្នកខេត្តតាកែវ។តាមប្រភពបន្តទៀតថា នាងបានរៀបម្តងរួចមកហើយ​ ប្រហែលមួយឆ្នាំមុនជាមួយកូនអ្នកភូមិជិតគ្នា តែមិនចុះសម្រុងគ្នាក៏បែកបាក់គ្នា លឺពាក្យចចាមអារាមថានាងខឹងព្រោះតែនាងចង់បានកូនតែមិនមាន ក៏មានការបែកបាក់គ្នាយ៉ាងនេះទៅ។ បែកគ្នាមិនបានប៉ុន្មានផងនាងក៏ទំនាក់ទំនងគ្នាជាមួយប្តីក្រោយនេះជាអ្នកខេត្តឆ្ងាយ ឈានដល់មានការភ្ជាប់ពាក្យនិងរៀបកាលពីដើមខែមុននេះ។មានអ្នកខំមិនខ្លះថានាងមានផ្ទៃពោះ5ខែ […]