អាជ្ញាធរជាតិអប្សរានិងសាលាវេស្ទើនអន្តរជាតិសាខាខេត្តសៀមរាបរួមគ្នាដាំដើមឈើនៅបរិវេណប្រាសាទព្រះគោ..!!
By: Mekong Journal | On: June 28th, 2019

ក្នុងបំណងបំផុសគំនិតសិស្សានុសិស្ស និងដាស់ស្មារតីមហាជនឱ្យចូលរួមដាំនិងថែរក្សាដើមឈើឡើងវិញ ជៀសវាងការបំផ្លិចបំផ្លាញព្រៃក្នុងតំបន់អង្គរដែលជាជម្រកដ៏សំខាន់សម្រាប់របាំងការពារបុរាណដ្ឋានពីហានិភ័យនៃគ្រោះធម្មជាតិផ្សេងៗ ដើមឈើចំនួន២០០០ដើមត្រូវបានដាំឡើងវិញនៅក្នុងបរិវេណព្រៃប្រាសាទព្រះគោ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអាជ្ញាធរជាតិអប្សរា ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សនៃសាលាវេស្ទើនអន្តរជាតិសាខាខេត្តសៀមរាបប្រមាណ១៦០អង្គ/នាក់។ អញ្ជើញចូលរួមក្នុងនាមអាជ្ញាធរជាតិអប្សរា ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នេះជាលើកទីបីហើយសម្រាប់ឆ្នាំ២០១៩ដែលកម្លាំងមហាជនបានចូលរួមដាំកូនឈើនៅតំបន់អង្គរ។ […]

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រី Rebecca black ប្រធានក្រុមបេសកម្អង្គការUSAID ដឹកនាំក្រុមការងារគម្រោង USAID Greening Preylang នៃអង្គការUSAIDប្រចាំនៅកម្ពុជា ….!!
By: Mekong Journal | On: June 27th, 2019

នារសៀលថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិអោយលោកស្រី Rebecca black ប្រធានក្រុមបេសកម្មនៃអង្គការUSAID […]

អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បើកកិច្ចប្រជុំលើកទី៤ សហការជាមួយក្រុមអ្នកជំនាញអង្គការ JICA
By: Mekong Journal | On: June 17th, 2019

នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញចូលរួមក្នុងឱកាសនៃការបើកកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការអន្តរក្រសួង សម្រាប់សម្របសម្រួលការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុល ដែលបានរៀបចំឡើងដោយ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយក្រុមអ្នកជំនាញអង្គការ JICA។ គម្រោងនេះ មានគោលបំណងធ្វើវិសោធនកម្មអនុក្រឹត្យលេខ២៧ អនក្រ.បក ស្តីពីការត្រួតពិនិត្យការបំពុលទឹក […]

ក្រសួងការងារ រៀបចំសិក្ខាសាលាស្តីពី យុទ្ធនាការ វិធានការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅតាមបណ្តារាជធានីខេត្ត
By: Mekong Journal | On: June 17th, 2019

(ភ្នំពេញ,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩)៖ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍវិស័យសិប្បកម្មផលិតឥដ្ឋឱ្យមានបទដ្ឋានការងារល្អប្រសើរ និងធានានិរន្តរភាព លុបបំបាត់ពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាស្តីពី យុទ្ធនាការ វិធានការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅតាមបណ្តារាជធានីខេត្ត ដែលមានសិប្បកម្មផលិតឥដ្ឋ លើកទីមួយ ឆ្នាំ២០១៩។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖ ១.ផ្តល់ការណែនាំដល់មន្រ្តីអធិការកិច្ចការងារ […]

អ្នកវិទ្យាសាស្ត្រអង់គ្លេសបញ្ជាក់ថា ភពព្រះអង្គារអាចជាជម្រើសតែមួយគត់ សម្រាប់មនុស្សលោកទៅកសាងអនាគតថ្មី
By: Mekong Journal | On: June 14th, 2019

អង់គ្លេស៖ ភពព្រះអង្គារ ឬ Mars ប្រហែលជាជម្រើសតែមួយគត់ សម្រាប់មនុស្សលោកយើង នៅពេលដែលផែនដីលែងអាចរស់នៅបានតទៅទៀត នេះបើតាមការលើកឡើងរបស់អ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេសលោក ប្រ៊ីយ៉ាន ខក់ ។ លោក ប្រ៊ីយ៉ាន ខក់ ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យមែនឆេះស្ទឺ បានគូសបញ្ជាក់ថា ពុំមានកន្លែងផ្សេងទៀត ដែលមនុស្សអាចធ្វើទៅចាប់ផ្តើមអនាគតថ្មី នៅពេលផែនដីលែងអាចរស់នៅបានទៀត ក្រៅតែពីភពអង្គារឡើយ […]

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ គាំទ្រឱ្យសមាគមអភិរក្សដំរីខ្មែរ បង្កើតជាមជ្ឈមណ្ឌលបង្កាត់ពូជដំរីនៅកម្ពុជា..!!
By: Mekong Journal | On: June 13th, 2019

នៅក្នុងជំនួបជាមួយ លោកស្រី ចិន្តា ក្លេ ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា នាទីស្តីការក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃច័ន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាដែលមានទីតាំងក្នុងខេត្តរតនគីរី បង្កើតជាមជ្ឈមណ្ឌលបង្កាត់ពូជដំរី […]

លោកជំទាវ ភឿង សកុណា៖ គ្មានជោគជ័យពីក្រៅណាមួយកើតឡើង ដោយគ្មានជោគជ័យពីផ្ទៃក្នុងខ្លួនឯងនោះឡើយ!
By: Mekong Journal | On: June 12th, 2019

ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អំពីគណៈ​កម្មា​ធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និង អភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិ​អប្សរា បានបញ្ជាក់ថា៖ អាយស៊ីស៊ី-អង្គរបានដំណើរការយ៉ាងល្អប្រសើរ និង ជាគំរូសម្រាប់ពិភពលោករយៈពេល​២៥ឆ្នាំ​មកហើយ និងជាជោគជ័យយ៉ាងត្រចះត្រចង់នៃយន្តការអន្តរជាតិមួយ ដែលមានការចូលរួមពីអង្គ​ការយូណេស្កូ […]

កូរ៉េមានគម្រោងសហប្រតិបត្តិការលើវិស័យបរិស្ថាននិងវិនិយោគនៅខេត្តព្រះសីហនុ
By: Mekong Journal | On: June 3rd, 2019

ទីស្តីការក្រសួងបរិស្ថាន នៅច័ន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Kun Kilee ប្រធានសមាគមន៍សំណង់ និងវិស្វកម្មកូរ៉េ […]

មន្ត្រី-បុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមក
By: Mekong Journal | On: June 3rd, 2019

មន្ត្រី-បុគ្គលិកចំនួន៤៧រូបមកពីអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ បានផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានបេតិកភណ្ឌពិភពលោក តាមរយៈកម្មវិធីបណ្តុះបណ្តាលTechnical Exchange NAPAV/APSARA ក្រោមកិច្ចសហការរបស់ស្ថានទូតអាមេរិក ដឹកនាំដោយអ្នកស្រីសាស្រ្តាចារ្យ Barbara J. Anello-Adnani ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។ អ្នកស្រីសាស្រ្តាចារ្យ Barbara […]