អាជ្ញាធរជាតិអប្សរានិងសាលាវេស្ទើនអន្តរជាតិសាខាខេត្តសៀមរាបរួមគ្នាដាំដើមឈើនៅបរិវេណប្រាសាទព្រះគោ..!!
By: Mekong Journal | On: June 28th, 2019

ក្នុងបំណងបំផុសគំនិតសិស្សានុសិស្ស និងដាស់ស្មារតីមហាជនឱ្យចូលរួមដាំនិងថែរក្សាដើមឈើឡើងវិញ ជៀសវាងការបំផ្លិចបំផ្លាញព្រៃក្នុងតំបន់អង្គរដែលជាជម្រកដ៏សំខាន់សម្រាប់របាំងការពារបុរាណដ្ឋានពីហានិភ័យនៃគ្រោះធម្មជាតិផ្សេងៗ ដើមឈើចំនួន២០០០ដើមត្រូវបានដាំឡើងវិញនៅក្នុងបរិវេណព្រៃប្រាសាទព្រះគោ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីអាជ្ញាធរជាតិអប្សរា ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សនៃសាលាវេស្ទើនអន្តរជាតិសាខាខេត្តសៀមរាបប្រមាណ១៦០អង្គ/នាក់។ អញ្ជើញចូលរួមក្នុងនាមអាជ្ញាធរជាតិអប្សរា ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នេះជាលើកទីបីហើយសម្រាប់ឆ្នាំ២០១៩ដែលកម្លាំងមហាជនបានចូលរួមដាំកូនឈើនៅតំបន់អង្គរ។ […]