ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាបេក្ខជនបេក្ខនារីដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅសម័យប្រឡង ១៩សីហា ឆ្នាំ២០១៩ ខាងមុខ។ ពីធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ […]
ត្បូងឃ្មុំ ៖ រសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស នៃអនុវិទ្យាល័យ ហ៊ុន សែន ទួលសូភី បន្ទាប់ពីបានដាំដើមឈើរួមគ្នារួចមក ស្ថិតក្នុងភូមិទួលសូភី ឃុំទួលសូភី […]
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ នៅបន្ទប់ប្រជុំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យតាមដាន និងវាយតម្លៃការងារដែលបានអនុវត្តក្នុងរយៈពេល៦ខែ (មករា-មិថុនា) ឆ្នាំ២០១៩ ក្រោមអធិតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អាណត្តិទី៣ នីតិកាលទី៥។ សមាសភាពក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យមានចំនួន៧រូបគឺ ឯកឧត្តម […]
នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានឧត្តមមន្រ្តីបរិស្ថានអាស៊ាន បានដឹកនាំមន្រ្តីបង្គោល នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន ព្រមទាំងតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំមានការចូលរួម […]
នៅព្រឹកអង្គារ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានបន្តដាំកូនឈើគ្រញូង និងគគីរចំនួន៥០០០ដើមនៅបរិវេណព្រៃខាងកើតប្រាសាទបន្ទាយប្រីយ៍ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប ព្រះសង្ឃ កាយរិទ្ធនារីកម្ពុជា លោកគ្រូអ្នកគ្រូ គរុសិស្ស និងពុទ្ធបរិស័ទប្រមាណជា៥០០អង្គ/នាក់។ ពិធីដាំដើមឈើនេះគឺធ្វើឡើងស្របពេលនឹងការប្រារព្ធពិធី «រុក្ខទិវា» ទូទាំងប្រទេស ដើម្បីបំផុសគំនិត […]
(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកបានអំពាវនាវយ៉ាងទទូចដល់មន្ត្រីជំនាញនៃ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូករបស់ពលរដ្ឋប្រឈមមុខនឹងការខាតបង់ដើមទុនកាន់តែខ្លាំង។ ការអំពាវនាវដ៏ទទូចនេះ ធ្វើឡើងនៅអំឡុងពេលនៃជំនួបផ្ទាល់ជាមួយក្រុមការងារចុះជួយស្រុកអូររាំងឪដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ […]
កំពត៖ហេតុការគួរអោយសង្វេកមួយដែលគូស្វាមីភរិយាថ្មីថ្មោងមួយគូដែលទើបនឹងរៀបការហើយមិនទាន់បានមួយខែផង ក៏ត្រូវប្រពន្ធដ៏ក្មេងខ្ចីបានលាចាលោកនេះទាំងមានកូនក្នុងផ្ទៃនិងទុកអោយប្តីនៅឯកោម្នាក់ឯងយំបោកខ្លួនបោកប្រាណគួរអោយអាណិត កាលពីអាធ្រាតម៉ោង១២យប់ថ្ងៃអាទិត្យទី៣០ខែមិថុនាឆ្នាំ២០១៩ នៅភូមិអូឬស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។ តាមប្រភពច្បាស់ការពីសាច់ញាតិសុំមិនចញ្ចេញឈ្មោះបានរៀបរាប់ថា នារីដ៏ក្មេងខ្ចីទើបនឹងរៀបការនេះមានឈ្មោះ ស្តើង(ឈ្មោះហ្វេសប៊ុក ដាណាកំពត) បានរៀបការហើយមិនទាន់ទាំងបានមួយខែផង ជាមួយប្តីទី២នេះដែលជាអ្នកខេត្តតាកែវ។តាមប្រភពបន្តទៀតថា នាងបានរៀបម្តងរួចមកហើយ ប្រហែលមួយឆ្នាំមុនជាមួយកូនអ្នកភូមិជិតគ្នា តែមិនចុះសម្រុងគ្នាក៏បែកបាក់គ្នា លឺពាក្យចចាមអារាមថានាងខឹងព្រោះតែនាងចង់បានកូនតែមិនមាន ក៏មានការបែកបាក់គ្នាយ៉ាងនេះទៅ។ បែកគ្នាមិនបានប៉ុន្មានផងនាងក៏ទំនាក់ទំនងគ្នាជាមួយប្តីក្រោយនេះជាអ្នកខេត្តឆ្ងាយ ឈានដល់មានការភ្ជាប់ពាក្យនិងរៀបកាលពីដើមខែមុននេះ។មានអ្នកខំមិនខ្លះថានាងមានផ្ទៃពោះ5ខែ […]