រដ្ឋមន្រ្តីការបរទេសចិន Lu Kang បង្ហាញការគាំទ្រយ៉ាងខ្លាំងទៅលើការរៀបចំឡើងវិញនូវកិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីសហរដ្ឋអាមេរិកដែលធ្លាប់បានប្រកាសរំសាយកិច្ចប្រជុំម្តងរួចមកហើយដោយសារតែការប៉ះទង្គិចពាក្យសម្តីការទូត។ ក្នុងនោះដែរទីក្រុង ប៉េកាំងជឿជាក់ថាកិច្ចចចាររវាងប្រទេសទាំងពីរដែលគ្រោងនឹងធ្វើឡើងគឺជាកូនសោមួយដ៏សំខាន់នៅក្នុងការដោះស្រាយបញ្ហាវិបត្តិអាវុធនុយក្លេអ៊ែរដែលពិភពលោកកំពុងតែព្រួយបារម្ភ ជាពិសេសការឆ្លើយឆ្លងវាយប្រហារដាក់គ្នាទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។ យ៉ាងណាមិញកមន្លងមកលោកប្រធានាធិបតី Donald Trump បានប្រកាសពីការរំសាយកិច្ចចចារជាមួយនឹងកូរ៉េខាងជើងដោយសារតែសង្គ្រាមពាក្យសម្តីឆ្លើយឆ្លងរវាងលោក អនុប្រធានាធិបតី Mike Pence និងប្រទេសកូរ៉េខាងជើងហាក់មានភាពសុសសាយខ្លាំងឡើង៕
USA

ចិនគាំទ្រឲ្យមានការរៀបចំឡើងវិញនូវកិច្ចចចាររវាងកូរ៉េខាងជើងអាមេរិកដែលធ្លាប់ប្រកាសរំសាយ

កូរ៉េខាងជើង៖ “ជំនួបរវាង Trump និង Kim Jong-un អាចកើតឡើង បានត្រូវមើលលើរឿងមួយ”
ជំនួបគ្នារវាងលោកប្រធានាធិបតីសហរដ្ឋអាមរិក និងមេដឹកនាំប្រទេស កូរ៉េខាងជើង Kim Jong-un អាចកើតឡើងបានគឺអាស្រ័យទៅលើឥរិយាបថ សហរដ្ឋអាមេរិក នេះបើយោងតាមសម្តីរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ប្រាប់ការសែតKCNA។

មិនទាន់ជួបគ្នាផង Donald Trump និយាយថាកិច្ចចចារជាមួយ Kim Jong-un ប្រហែលជាត្រូវលុបចោល
ស្របពេលដែលជំនួបគ្នារវាងលោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jong-un កំពុងតែល្បីខ្ទរខ្ទារពេញពិភពលោក ស្រាប់តែលោក Trump បែរជាបង្ហាញសញ្ញាលុបចោលទៅវិញ។