កូរ៉េខាងជើង៖ “ជំនួបរវាង Trump និង Kim Jong-un អាចកើតឡើង បានត្រូវមើលលើរឿងមួយ”

708 Views
May 24, 2018
Tags:

ជំនួបគ្នារវាងលោកប្រធានាធិបតីសហរដ្ឋអាមរិក និងមេដឹកនាំប្រទេស កូរ៉េខាងជើង Kim Jong-un អាចកើតឡើងបានគឺអាស្រ័យទៅលើឥរិយាបថ សហរដ្ឋអាមេរិក នេះបើយោងតាមសម្តីរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ប្រាប់ការសែត​KCNA។

ជាមួយគ្នានេះដែរតាមរយៈសារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូង បានដកស្រ់សម្តីរបស់លោកស្រីរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងថា៖ “កិច្ចពិភាក្សា ដែលគ្រោងនឹងធ្វើឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើងលើបញ្ហា លុយក្លេអ៊ែរ គឺវាអាស្រ័យលើឥរិយាបថរបស់សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់តែម្តង”។

រដ្ឋមន្រ្តីការបរទេសដដែលបញ្ជាក់ថា រូបគាត់អាចនឹងស្នើរសុំមិនឲ្យមេដឹកនាំរបស់ ខ្លួនទៅចូលកាន់តុចចារនៅក្នុងប្រទេសសិង្ហបុរីដែលគ្រោងនឹងធ្វើឡើងនៅក្នុងថ្ងៃ ទី ១២ មិឋុនាខាងមុខ ដោយក្នុងនោះលោកស្រីបានសង្កត់ធ្ង់លើការប្រើប្រាស់ ពាក្យសម្តីរបស់លោក អនុប្រធានាធិបតី Mike Pence មកលើកូរ៉េខាងជើង។

គួររំលឹកថាកាលពីដើមសប្តាហ៍មកនេះលោក Mike Pence បានធ្វើការព្រមាន ទៅលើលោក Kim Jong-un នៅក្នុងការចចារដែលគ្រោងធ្វើឡើង ក្នុងពេលខាងមុខ ដោយក្នុងនោះលោកបាននិយាយថាលោក Kim Jong-un កំពុងតែលេចសើចជាមួយសហរដ្ឋអាមេរិក ជាពិសេសលើប្រធានាធិបតី Trump តែម្តង៕

Tags:

Facebook Comment