មិនទាន់ជួបគ្នាផង Donald Trump និយាយថាកិច្ចចចារជាមួយ Kim Jong-un ប្រហែលជាត្រូវលុបចោល
914 Views
May 23, 2018
Tags: USA

ស្របពេលដែលជំនួបគ្នារវាងលោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jong-un កំពុងតែល្បីខ្ទរខ្ទារពេញពិភពលោក ស្រាប់តែលោក Trump បែរជាបង្ហាញសញ្ញាលុបចោលទៅវិញ។
តាមរយៈសារព័ត៌មាន Theguardian បានដកស្រង់សម្តីលោក Trump៖ “ពួកយើងកំពុងតែខិតទៅជិតអ្វីដែលយើងចង់ឲ្យកើតឡើងហើយ។ ពួកយើងមានលក្ខខណ្ឌច្បាស់លាស់ដែលយើងចង់បាន តាមរយៈលក្ខខណ្ឌទាំងនោះកិច្ចប្រជុំអាចនឹងកើតឡើង ឬក៏មិនអាចកើតឡើងក៏ថាបាន”។
យ៉ាងណាក៏ដោយការបង្ហាញសញ្ញាលុបចោលកិច្ចចចារគឺបានកើតឡើងក្រោយពីក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ទាំងខឹងសម្បារទៅលើសហរដ្ឋអាមេរិក ក្រោយការទទូចដដែលឲ្យកូរ៉េខាងជើងបោះបង់ កម្មវិធីអាវុធនុយក្លេអ៊ែរ៕
ប្រភព៖ Theguardian
Tags: USA