ទីបំផុត Ronaldo បង្ហើបតិចនិកធ្វើឲ្យរាងកាយសង្ហាមានសាច់ដុំហើយ
កីឡាករបាល់ទាត់នាពេលបច្ចុប្បន្ន កម្រនរណាមានរាងកាយសមសួនសាច់ដុំរឹងមាំដូចជាកីឡាករ Cristiano Ronaldo ណាស់។ ដូច្នេះ ជាការចែករំលែកពីគន្លឹះ ដើម្បីទទួលបានរាងកាយដូចរូបគេ Ronaldo បានប្រាប់ថា៖
១. ការហ្វឹកហាត់
ជាដំបូង ត្រូវតែកំដៅសាច់ដុំ ដើម្បីបញ្ជៀសគ្រោះថ្នាក់របួស ដូចជា រត់តិចៗ ឬ រត់លើម៉ាស៊ីន និង ធាក់កង់។

ចំណែកពេលនៅក្នុង gym កីឡាករ Ronaldo បែងចែករវាង ការ រត់ អង្គុយទាញខ្សែលើម៉ាស៊ីន និង លើកសាច់ដុំ គឺគាត់បញ្ចូលគ្នាទាំងអស់។

មួយវិញទៀត ឆ្លៀតហាត់យកសាច់ដុំ៦កង់ នៅក្នុងបន្ទប់គេង ពេលដែលភ្ញាក់ឡើង ឬ ក៏មុនចូលគេង ធ្វើឲ្យវាក្លាយជាទម្លាប់។

២. អាហារ
Ronaldo បរិភោគអាហារមានប្រូតេអ៊ីនខ្ពស់ មានកាបូអ៊ីឌ្រីតជាតិស្រូវសាលី បន្លែ ផ្លែឈើ និង ចៀសវាងអាហារមានជាតិស្ករ។

គាត់ចូលចិត្តត្រី ជាពិសេស ហើយ Ronaldo បន្ថែមថា ត្រូវបរិភោគជាអាហារប្រចាំ ទឹកក៏សំខាន់ណាស់ដែរ។ មិនតែប៉ុណ្ណោះ Ronaldo ជៀសឆ្ងាយពីគ្រឿងស្រវឹង។

៣. អ្វីផ្សេងទៀត
ការរស់នៅដោយមានសុខភាពល្អ មិនមែនតែ១ម៉ោង ២ម៉ោងទេ វាជាផ្នែកមួយនៃជីវិត។ ក្រៅពីរាងកាយមាំមួន លោកក៏ត្រូវការផ្លូវចិត្តដែលមានសុខភាពល្អដែរ ព្រោះវាសំខាន់ដូចគ្នា ក្នុងការសម្រចគោលដៅ។


ត្រូវមានវិន័យសម្រាប់ខ្លួនឯង ជម្រុញទឹកចិត្តខ្លួនឯង។ ដូច្នេះ ត្រូវដាក់គោលដៅ និង ធ្វើការជាមួយដៃគូហ្វឹកហាត់ ផងដែរ។

ក្រៅពីនេះ លោកក៏ត្រូវការសម្រាក លំហែកាយ ចំណាយពេលទំនេរនៅជាមួយគ្រួសារនិងមិត្តភក្ដិ។

ចុងក្រោយគឺត្រូវគេងឲ្យបានគ្រប់គ្រាន់ លោកចូលគេងពីព្រលប់ និង ភ្ញាក់ពីព្រលឹម ពិសេសមុនពេលប្រកួត ព្រោះវាជួយឲ្យសាច់ដុំបានស្រួលឡើងវិញ។

ប្រភព៖ goal
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
កម្ពុជានឹងមានការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ !!
Messi ប្រាប់ឈ្មោះក្លឹប១ដែលគេប្រាថ្នា!
កីឡាករអង់គ្លេសល្បីៗដែលហ៊ានចាយលុយមិនស្ដាយលើឡានទំនើបៗ
World up ជិតដល់ថ្ងៃហើយ តោះមកស្គាល់អ្នកចាំទីកំពូល ៥រូប!!
កីឡាករទៅលេង World Cup ច្រើនជាងគេគឺមានក្លឹប៦