Messi ប្រាប់ឈ្មោះក្លឹប១ដែលគេប្រាថ្នា!

241 Views
June 13, 2018

Lionel Messi មាន​ក្ដី​ប្រាថ្នា​ចង់​​ទៅ​លេង​នៅ​ក្លឹប​កុមារភាព​របស់​ខ្លួន Newell’s Old Boys នៅ​ពេល​អនាគត ហើយ​​​ប្រកាស​ថា Barcelona ​នឹង​ជា​ក្លឹប​តែ​មួយ​គត់​នៅ​អឺរ៉ុប​ដែលគេ​ចង់​នៅ។

​ម្ចាស់​ពាន Ballon d’Or បាន​ប្រាប់​ថា គេ​ចង់​បង្ហាញ​ខ្លួន​ជា​កីឡាករ​អាជីព​មួយ​រូប​​សម្រាប់​ក្រុម ដែល​​​ធ្វើ​ឲ្យ​គេ​ចាប់​ផ្ដើម​យល់​ដឹង​ពី​បាល់ទាត់។ Messi ចូលរួម​ជាមួយ Newell’s Old Boys ស្ថិត​នៅ​ប្រទេស​អាហ្សង់ទីន​ នៅ​ពេល​មាន​អាយុ​៦ឆ្នាំ។ រស់​នៅ​ទី​នោះ​បាន​៦​ឆ្នាំ មុន​ពេល​ផ្លាស់​ទៅ Barcelona នៅ​ឆ្នាំ​២០០១។

កីឡាករ​វ័យ​៣០​ឆ្នាំ​​ថា ពេញ​ចិត្ត​ក្នុង​ការ​ត្រលប់​ទៅ Newell’s ខណៈ​ក្លឹប​មួយ​នេះ​ក៏​ចង់​​បាន​​គេ​មក​លេង​​មុន​ពេល​ចូល​និវត្តន៍​ដែរ។ “ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា នៅ​អឺរ៉ុប Barcelona នឹង​ជា​ក្លឹប​តែ​មួយ​គត់​របស់​ខ្ញុំ​។ ខ្ញុំ​តែង​និយាយ​ថា ខ្ញុំ​ចង់​ទៅ​លេង​នៅ​អាហ្សង់ទីន​នៅ​ថ្ងៃ​ណាមួយ។ ខ្ញុំ​ក៏​មិន​ដឹង​ថា​ វា​នឹង​កើត​ឡើង​ថ្ងៃ​ណា​ ប៉ុន្តែ​រឿង​នេះ​មាន​នៅ​ក្នុង​ចិត្ត​ខ្ញុំ​”។ សម្ដី ​Messi ប្រាប់​សារព័ត៌មាន​អាហ្សង់ទីន៕

 

Facebook Comment