កីឡាករទៅលេង World Cup ច្រើនជាងគេគឺមានក្លឹប៦
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកកាន់តែកៀកមែនទែន នឹងបើកការប្រកួតហើយ។មានកីឡាករសរុប៧៣៦នាក់មកពី៣២ក្រុមនៃ៥ទ្វីបរួមមានអាស៊ី, អឺរ៉ុប, អាហ្វ្រិក, អាមេរិកខាងជើង និងខាងត្បូង ដែលត្រូវកោះហៅឲ្យចូលជម្រើសជាតិដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍៤ឆ្នាំម្ដងខាងលើនេះ។ កីឡាករទាំងអស់ត្រូវរើសចេញពីក្លឹបអាជីពមកពីលីគផ្សេងៗគ្នានៅជុំវិញពិភពលោក។

ខាងក្រោមគឺជាក្លឹបដែលមានកីឡាករជាប់ជម្រើសជាតិទៅ World Cup នៅរុស្ស៊ីច្រើនជាងគេ៖
១. Manchester City (ជាប់១៦នាក់)
City មានកីឡាករជាប់ទៅ World Cup ច្រើនជាងគេរហូតដល់១៦នាក់។ Kyle Walker, Raheem Sterling, John Stones និង Fabian Delph សុទ្ធតែជាប់ឲ្យតោកំណាចអង់គ្លេស។ Fernandinho, Gabriel Jesus, Ederson, និង Danilo ជាប់ប្រេស៊ីល។ Vincent Kompany និង Kevin De Bruyne ជាប់បែលហ្សិក ខណៈ Nicolas Otamendi និង Sergio Aguero ជាប់អាហ្សង់ទីន។Ilkay Gundogan ជាប់អាល្លឺម៉ង់, Bernardo Silva ជាប់ព័រទុយហ្គាល់, David Silva ជាប់អេស្ប៉ាញ និង Benjamin Mendy ជាប់បារាំង៕

២. Real Madrid (ជាប់១៥នាក់)
Real Madrid មានកីឡាករជាប់ World Cup ច្រើនជាង Barcelona នៅលើកនេះ។ Sergio Ramos, Dani Carvajal, Nacho, Marco Asensio, Isco និង Lucas Vasquez សុទ្ធតែជាប់ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ។ Luka Modric និង Mateo Kovacic ជាប់ក្រូអាត។តារាឆ្នើម Cristiano Ronaldo ជាប់ព័រទុយហ្គាល់, Toni Kroos ជាប់អាល្លឺម៉ង់ ហើយ Raphael Varane ជាប់បារាំង។ Marcelo និង Casemiro ជាប់ប្រេស៊ីល, Keylor Navas ជាប់កូស្តារីកា ស្របពេលយុវជនវ័យ១៩ឆ្នាំ Achraf Hakimi ជាប់ម៉ារ៉ុក។

៣. Barcelona (ជាប់១៤នាក់)
មិនចាញ់ Chelsea ក្រុម Barcelona ក៏មានកីឡាករជាប់ជម្រើសជាតិ១៤នាក់ដែររួមមាន៖ Gerard Pique, Sergio Busquets, Andres Iniesta និង Jordi Alba ជាប់អេស្ប៉ាញ។ Samuel Umtiti និង Ousmane Dembele ជាប់បារាំង, Marc-Andre ter Stegen ជាប់អាល្លឺម៉ង់ Ivan Rakitic ជាប់ក្រូអាត និង Thomas Vermaelen ជាប់បែលហ្សិក។កម្លាំងសំខាន់ Lionel Messi ជាប់អាហ្សង់ទីន, Luis Suarez ជាប់អ៊ុយរូហ្គាយ, Philippe Coutinho និង Paulinho ជាប់ប្រេស៊ីល ហើយ Yerry Mina ជាប់កូឡុំប៊ី។

៤. Chelsea (ជាប់១៤នាក់)
Chelsea មានកីឡាករជាប់ជម្រើសជាតិច្រើនជាង Spurs និង PSG រហូតដល់១៤នាក់រួមមាន៖ Gary Cahill និង Ruben Loftus-Cheek ជាប់អង់គ្លេស។ Eden Hazard, Thibaut Courtois, និង Michy Batshuayi ជាប់បែលហ្សិក។ Olivier Giroud និង N’Golo Kante ជាប់បារាំង, Cesar Azpilicueta ជាប់អេស្ប៉ាញ, Antonio Rudiger ជាប់អាល្លឺម៉ង់, Andreas Christensen ជាប់ដាណឺម៉ាក, Victor Moses និង Kenneth Omeruo ជាប់នីហ្សេរីយ៉ា ខណៈ Willian ជាប់ប្រេស៊ីល និង Willy Caballero ជាប់អាហ្សង់ទីន។

៥. Paris Saint-Germain (ជាប់១២នាក់)
PSG មានកីឡាករជាប់ជម្រើសជាតិ១២នាក់សម្រាប់ World Cup រួមមាន៖ Neymar, Marquinhos និង Thiago Silva ជាប់ប្រេស៊ីល។ Kylian Mbappe, Presnel Kimpembe និង Alphonse Areola ជាប់បារាំង, Julian Draxler និង Kevin Trapp ជាប់អាល្លឺម៉ង់ ខណៈThomas Meunier ជាប់ក្រុមបែលហ្សិក។ Angel Di Maria និង Giovani Lo Celso ជាប់អាហ្សង់ទីន ហើយ Edinson Cavani ជាប់ឲ្យអ៊ុយរូហ្គាយ។

៦. Tottenham Hotspur (ជាប់១២នាក់)
Spurs មានកីឡាករជាប់ជម្រើសជាតិ១២នាក់សម្រាប់ World Cup រួមមាន៖ Harry Kane, Kieran Trippier, Danny Rose, Eric Dier និង Dele Alli សុទ្ធតែកោះហៅចូលក្រុមអង់គ្លេស។ Hugo Lloris ជាប់ក្រុមបារាំង, Jan Vertonghen, Toby Alderweireld និង Mousa Dembele ជាប់ក្រុមបែលហ្សិក ហើយ Davinson Sanchez ជាប់កូឡុំប៊ី, Christian Eriksen ដាណឺម៉ាក និង Son Heung-min ជាប់កូរ៉េខាងត្បូង។
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
កម្ពុជានឹងមានការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ !!
Messi ប្រាប់ឈ្មោះក្លឹប១ដែលគេប្រាថ្នា!
កីឡាករអង់គ្លេសល្បីៗដែលហ៊ានចាយលុយមិនស្ដាយលើឡានទំនើបៗ
World up ជិតដល់ថ្ងៃហើយ តោះមកស្គាល់អ្នកចាំទីកំពូល ៥រូប!!
World Cup ២០១៨ចេញតុក្កតាតំណាងហើយ មានអត្ថន័យថា!!