World up ជិតដល់ថ្ងៃហើយ តោះមកស្គាល់អ្នកចាំទីកំពូល ៥រូប!!
អ្នកចាំទីគឺជាតំណែងមួយដែលពិបាកបំផុតក្នុងកីឡាបាល់ទាត់។ ពួកគេជាកីឡាករដែលត្រូវការពារមិនឲ្យមានគ្រាប់បញ្ចូលទី ពេលខ្លះក៏ជាអ្នកបញ្ជូនបាល់ទៅឲ្យមិត្តរួមក្រុម និងឡើងប្រយុទ្ធម្ដងម្កាលពេលចុងម៉ោង។នៅពេលអ្នកចាំទីមានកំហុស ឬធ្វើឲ្យរបូតគ្រាប់បាល់វាអាចជះឥទ្ធិពលដល់ទម្រង់លេង និងលទ្ធផលរបស់ក្រុមទាំងមូល។ បើអ្នកចាំទីនៅក្លឹបមានការលំបាកប៉ុណ្ណឹងហើយ ចុះទម្រាំពួកគេលេងឲ្យជម្រើសជាតិនៅព្រឹត្តិការណ៍ World Cup តើមានសម្ពាធខ្លាំងប៉ុនណា?

ខាងក្រោមគឺជាកំពូលអ្នកចាំទី៥រូបលើពិភពលោកដែលនឹងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងជាងគេនៅ World Cup រុស្សី៖
១-David De Gea
De Gea ត្រូវចាត់ទុកជាអ្នកចាំទីបំផុតមួយរូបលើពិភពលោកនៅបាល់ទាត់សម័យទំនើបនាពេលបច្ចុប្បន្ន។ កីឡាករវ័យ២៧ឆ្នាំបញ្ចប់រដូវកាល Premier League ជាមួយកំណត់ត្រា Clean sheet ១៨ដង ឈ្នះពានរង្វាន់ស្រោមដៃមាស។ អ្នកចាំទីមកពី Manchester United រូបនេះបានក្លាយជាអ្នកចាំទីដៃទីមួយរបស់អេស្ប៉ាញស្នងដំណែងវីរបុរស Iker Casillas។

២- Keylor Navas
ទោះមានវ័យចំណាស់បន្តិច៣១ឆ្នាំ តែ Navas នៅតែបង្ហាញទម្រង់លេងយ៉ាងល្អជាមួយ Real Madrid ដោយជួយក្រុមឈ្នះ Champions League ៣រដូវកាលជាប់គ្នា។ នៅក្រុមជម្រើសជាតិវិញអ្នកចាំទីដៃស្អិត នាំកូស្តារីកាឡើងវគ្គ៨ក្រុមចុងក្រោយ World Cup ឆ្នាំ២០១៤យ៉ាងគួរឲ្យភ្ញាក់ផ្អើល ដោយយកឈ្នះអ៊ុយរូហ្គាយ, អង់គ្លេស និងអ៊ីតាលី។

៣-Manuel Neuer
Neuer បានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពទល់នឹង អូទ្រីសជាលើកដំបូងក្រោយសម្រាកព្យាបាលរបួសអស់ជាង១ឆ្នាំ។ អ្នកចាំទីដៃទីមួយរបស់អាល្លឺម៉ង់គឺជាកម្លាំងសំខាន់ជួយជម្រើសជាតិលើកពាន World Cup កាលពីឆ្នាំ២០១៤។

៤-Marc-André ter Stegen
មិនខុសពី Neuer ទេ Ter Stegen ក៏ជាអ្នកចាំទីកំពូលមួយរូបនាពេលបច្ចុប្បន្នថែមទាំងមានវ័យក្មេងថែមទៀត។ កីឡាករវ័យ២៦ឆ្នាំគឺជាអ្នកចាំទីជម្រើសដំបូងរបស់ Barcelona ហើយធ្វើបាន Clean sheet ១៩ដងក្នុងចំណោម៣៨ប្រកួតនៅ La Liga។ យ៉ាងណាកីឡាកររូបនេះមិនទាន់ច្បាស់ថាអាចលេងជាជម្រើសដំបូងអាល្លឺម៉ង់បានឬក៏អត់ឡើយដោយសារវត្តមាន Neuer ត្រឡប់មកវិញ។

៥-Thibaut Courtois
ទោះ Chelsea មានរដូវកាលមិនល្អនៅ Premier League ដោយគ្មានកៅអីនៅពានទ្វីបអឺរ៉ុបប៉ុន្តែ Courtois នៅតែចាត់ទុកជាអ្នកចាំទីកំពូលមួយរូបដោយផ្អែកលើទម្រង់លេងលើទីលានរបស់គេ។ កីឡាករកម្ពស់ខ្ពស់សញ្ជាតិបែលហ្សិក សង្គ្រោះបាល់បាន៧៦ដង និង Clean sheet ១៥ប្រកួតនៅលីគអង់គ្លេស៕

សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
កម្ពុជានឹងមានការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ !!
Messi ប្រាប់ឈ្មោះក្លឹប១ដែលគេប្រាថ្នា!
កីឡាករអង់គ្លេសល្បីៗដែលហ៊ានចាយលុយមិនស្ដាយលើឡានទំនើបៗ
កីឡាករទៅលេង World Cup ច្រើនជាងគេគឺមានក្លឹប៦
World Cup ២០១៨ចេញតុក្កតាតំណាងហើយ មានអត្ថន័យថា!!