Messi, Neymar និង Ronaldo និយាយអ្វីខ្លះមុនចាប់ឆ្នោត World Cup ស្អែក? (វីឌីអូ)
FIFA បានសាកសួរពីចំណាប់អារម្មណ៍របស់កំពូលកីឡាករទាំង៣ រួមមាន Messi, Neymar និង Ronaldo ទៅលើការចាប់ឆ្នោតចែកពូល ក្រុមទាំង៣២ ឆ្ពោះទៅកាន់ World Cup ឆ្នា២០១៨ នៅរុស្សី។

Ronaldo បាននិយាយថា រូបលោកមានអារម្មណ៍ធូរស្រាលជាធម្មតា ទោះបីជាក្រុមខ្លះខ្លាំង ពូលទាំងអស់នឹងមានទាំងអ្នកខ្សោយនិងអ្នកខ្លាំង។ លោកស្ងប់ចិត្ត ព្រោះក្រុមព័រទុយហ្គាល់នឹងត្រៀមខ្លួនជាស្រេច ហើយប៉ះជាមួយក្រុមណាក៏ដោយ ក្រុមលោកត្រូវតែឈ្នះ។


ចំណែក Messi ថា លោកនឹងតាមដានការផ្សាយផ្ទាល់ និង បានសារភាពថា លោកស្រមៃរឿងអាហ្សង់ទីនអាចនឹងប្រកួតជាមួយក្រុមណាបាត់ទៅហើយ។


ចុងក្រោយ Neymar ស្រដៀងនឹង Ronaldo ដែរ មិនតានតឹងអ្វីទេ។ Neymar ជឿថា ប្រេស៊ីលត្រៀមជាស្រេចក្នុងការប៉ះក្រុមដទៃ។ លោកមានគម្រោងរួចហើយសម្រាប់ថ្ងៃពិសេសនេះ គឺត្រូវចំអិនពោតផ្ទុះ ហៅគ្រួសារនិងមិត្តភក្ដិ មកតាមដានតាមកញ្ចក់ទូរទស្សន៍ជាមួយគ្នា៕


វីឌីអូ https://www.youtube.com/watch?v=z4aas4q-tOg
ប្រភព៖ FIFA
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
កម្ពុជានឹងមានការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ !!
Messi ប្រាប់ឈ្មោះក្លឹប១ដែលគេប្រាថ្នា!
កីឡាករអង់គ្លេសល្បីៗដែលហ៊ានចាយលុយមិនស្ដាយលើឡានទំនើបៗ
World up ជិតដល់ថ្ងៃហើយ តោះមកស្គាល់អ្នកចាំទីកំពូល ៥រូប!!
កីឡាករទៅលេង World Cup ច្រើនជាងគេគឺមានក្លឹប៦