Putin ជាអ្នកកាន់ដៃ Maradona ជាអ្នកថើប ពិតជាមានអត្ថន័យ!
ក្នុងព្រឹត្តិការណ៍ចាប់ឆ្នោតបែងចែកពូល World Cup 2018 នៅរុស្សីកាលពីយប់មិញ គេឃើញមានការចូលរួមពីប្រធានាធិបតី Vladimir Putin និង កំពូលវីរបុរសបាល់ទាត់ជាច្រើនរូប។




វត្តមានរបស់ស្តេចបាល់ទាត់ Pele និង Maradona កាន់តែធ្វើឲ្យកម្មវិធីមានភាពទាក់ទាញ។ អ្វីដែលគួរកក់សម្គាល់ គេឃើញភាពស្និទ្ធស្នាលរវាង ប្រធានាធិបតី Putin ក៏ដូចជា លោក Pele និង Maradona ដោយ Maradona បានអោនថើប Pele ហើយ Pele និង Putin បានចាប់ដៃគ្នា។



ពិសេសនោះគឹ លោក Pele និង Maradona បានទុកអតីតកាលជាគូប្រជែងចោល ហើយថតរូបជាមួយគ្នា យ៉ាងសប្បាយរីករាយ។

មួយវិញទៀត អតីតកីឡាករពូៗល្បីៗ ក៏ឃើញមានវត្តមានដែរ ដូចជា Ronaldinho, Ronaldo ប្រេស៊ីល, Carles Puyol, Samuel Eto’o , Miroslav Klose , Fabio Cannavaro ជាដើម។





ចំណែកឯលទ្ធផលនៃការចាប់ឆ្នោតឃើញថា នៅក្នុងពូលភាគច្រើន សុទ្ធតែជាគូដែលខ្លាំងៗនិងល្អមើលប៉ះគ្នា។ ប៉ុន្ដែ គេមិនឃើញមានពូលមរណៈនោះទេ គ្រាន់តែពូល B និង D អាចមានសភាពតានតឹងជាងគេបន្ដិច។

ដោយ៖ Mago
ប្រភព៖ dailymail
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
កម្ពុជានឹងមានការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ !!
Messi ប្រាប់ឈ្មោះក្លឹប១ដែលគេប្រាថ្នា!
កីឡាករអង់គ្លេសល្បីៗដែលហ៊ានចាយលុយមិនស្ដាយលើឡានទំនើបៗ
World up ជិតដល់ថ្ងៃហើយ តោះមកស្គាល់អ្នកចាំទីកំពូល ៥រូប!!
កីឡាករទៅលេង World Cup ច្រើនជាងគេគឺមានក្លឹប៦