Messi ប្រាប់ឈ្មោះក្លឹប១ដែលគេប្រាថ្នា!
Lionel Messi មានក្ដីប្រាថ្នាចង់ទៅលេងនៅក្លឹបកុមារភាពរបស់ខ្លួន Newell’s Old Boys នៅពេលអនាគត ហើយប្រកាសថា Barcelona នឹងជាក្លឹបតែមួយគត់នៅអឺរ៉ុបដែលគេចង់នៅ។


ម្ចាស់ពាន Ballon d’Or បានប្រាប់ថា គេចង់បង្ហាញខ្លួនជាកីឡាករអាជីពមួយរូបសម្រាប់ក្រុម ដែលធ្វើឲ្យគេចាប់ផ្ដើមយល់ដឹងពីបាល់ទាត់។ Messi ចូលរួមជាមួយ Newell’s Old Boys ស្ថិតនៅប្រទេសអាហ្សង់ទីន នៅពេលមានអាយុ៦ឆ្នាំ។ រស់នៅទីនោះបាន៦ឆ្នាំ មុនពេលផ្លាស់ទៅ Barcelona នៅឆ្នាំ២០០១។


កីឡាករវ័យ៣០ឆ្នាំថា ពេញចិត្តក្នុងការត្រលប់ទៅ Newell’s ខណៈក្លឹបមួយនេះក៏ចង់បានគេមកលេងមុនពេលចូលនិវត្តន៍ដែរ។ “ខ្ញុំប្រាកដក្នុងចិត្តថា នៅអឺរ៉ុប Barcelona នឹងជាក្លឹបតែមួយគត់របស់ខ្ញុំ។ ខ្ញុំតែងនិយាយថា ខ្ញុំចង់ទៅលេងនៅអាហ្សង់ទីននៅថ្ងៃណាមួយ។ ខ្ញុំក៏មិនដឹងថា វានឹងកើតឡើងថ្ងៃណា ប៉ុន្តែរឿងនេះមាននៅក្នុងចិត្តខ្ញុំ”។ សម្ដី Messi ប្រាប់សារព័ត៌មានអាហ្សង់ទីន៕

សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
កម្ពុជានឹងមានការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ !!
កីឡាករអង់គ្លេសល្បីៗដែលហ៊ានចាយលុយមិនស្ដាយលើឡានទំនើបៗ
World up ជិតដល់ថ្ងៃហើយ តោះមកស្គាល់អ្នកចាំទីកំពូល ៥រូប!!
កីឡាករទៅលេង World Cup ច្រើនជាងគេគឺមានក្លឹប៦
World Cup ២០១៨ចេញតុក្កតាតំណាងហើយ មានអត្ថន័យថា!!