Ronaldo ថា ចង់បាន Ballon d’Or ៧ និង កូន៧នាក់ ដូចគ្នា
1975 Views
November 17, 2017
Tags: Ronaldo
ទោះបីជាកំពូលកីឡាករ Cristiano Ronaldo ឈ្នះពានរង្វាន់ផ្ទាល់ខ្លួនច្រើនរាប់ភ្លេចក៏ដោយ ក៏រូបគេនៅតែចង់បន្ដឈ្នះពានកីឡាករឆ្នើម Ballon d’Or ឲ្យបានគ្រប់៧ដង ហើយកូនក៏ចង់បាន៧នាក់ដែរ។

ជាក់ស្ដែង Ronaldo ពិតជាអាចឈ្នះពាន Ballon d’Or ទី៥របស់ខ្លួន នៅខែក្រោយនេះ។ ប៉ុន្ដែ រូបគេមិនបារម្ភពីវាទៀតទេ គេមានអាយុ៣២ ជិត៣៣ទៅហើយ ដូចេ្នះ ជីវិត Ronaldo មិនមែនមានតែបាល់ទាត់ទេ លោកមានរឿងសំខាន់ជាច្រើនទៀត។

តែបើសួរថា ចង់ឈ្នះទៀតឬអត់ គេពិតជាចង់ ហើយលោកចង់បានកូន៧នាក់ និង Ballon d’Or ឲ្យច្រើនតាមនោះដែរ។

ពេលនេះ Ronaldo មានបុត្រសរុប៤នាក់ហើយ ចំណែក Ballon d’Or ក៏មាន៤ដែរ។ ដូច្នេះយើងរង់ចាំមើលថា គេអាចយក Ballon d’Or ឲ្យគ្រប់៧ តាមបំណងប្រាថ្នាដែរឬទេ មុននឹងចូលនិវរត្ដន៍៕

ប្រភព៖ espnfc
Tags: Ronaldo
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
កម្ពុជានឹងមានការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ !!
Messi ប្រាប់ឈ្មោះក្លឹប១ដែលគេប្រាថ្នា!
កីឡាករអង់គ្លេសល្បីៗដែលហ៊ានចាយលុយមិនស្ដាយលើឡានទំនើបៗ
World up ជិតដល់ថ្ងៃហើយ តោះមកស្គាល់អ្នកចាំទីកំពូល ៥រូប!!
កីឡាករទៅលេង World Cup ច្រើនជាងគេគឺមានក្លឹប៦