បែកច្រមុះហើយ Ramos ថា៖ «ខ្ញុំស៊ូស្រក់ឈាមរាប់ពាន់ដង ដើម្បី…»

1523 Views
November 20, 2017

ក្នុងជំនួបរវាង Real Madrid និង Atletico Madrid ខ្សែការពារ Sergio Ramos បានរងការប៉ះទង្គិចច្រមុះហើយបែកឈាមយ៉ាងធ្ងន់ធ្ងរជាមួយនឹងកីឡាករ Lucas Hernandez។

Ramos ត្រូវបានផ្លាស់ប្ដូរចេញនៅចប់តង់ទី១ បន្ទាប់មក គេបានបង្ហោះសារមួយយ៉ាងរំជួលចិត្តជូនដល់អ្នកគាំទ្រ។ ក្នុងពាក្យពេជន៍ គេបានរៀបរាប់ថា៖ «ខ្ញុំស៊ូស្រក់ឈាមរាប់ពាន់ដង ដើម្បីរូបសញ្ញានេះ (Real Madrid) និង អាវនេះ។ អរគុណសម្រាប់ការគាំទ្រ។ ខ្ញុំនឹងត្រឡប់មកវិញឆាប់ៗ។ #HalaMadrid » ។

នេះពិតជាក្ដីស្រឡាញ់ និង ការលះបង់ចំពោះក្លឹបពិតៗ កម្រនឹងកីឡាករណាម្នាក់ធ្វើបានណាស់ នៅសម័យនេះ។ យ៉ាងណា Sergio Ramos មិនធ្វើការវះកាត់ច្រមុះទេ តែត្រូវពាក់ម៉ាសដើម្បីការពារ។

 

ប្រភព៖ dailymail

Facebook Comment