សំអឿន ពិដោរ បង្ហោះសាររំលឹកខួប៣ឆ្នាំ អ្នកចាំទី សរ សុភា
734 Views
November 22, 2017
Tags: សំអឿន ពិដោរ
ធ្មេចបើកៗ អ្នកចាំទីរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក សរ សុភា បានចែកឋានអស់រយៈពេល៣ឆ្នាំមកហើយ។ ថ្ងៃនេះគឺជាខួបគម្រប់៣ឆ្នាំ ក្នុងនោះ កីឡាករ សំអឿន ពិដោរក៏បានបង្ហោះសារ រំលឹកវិញ្ញាណក្ខ័ន្ធដល់អ្នកចាំទី រូបនេះដែរ ដោយក្ដីនឹកស្រណោះអាឡោះអាល័យ ថា៖

«ខ្ញុំបាទសូមរំលឹកវិញ្ញាណខ័ណដល់បងប្រុស សរ សុភា ជាអ្នកចាំទី ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹង ជំរើសជាតិកម្ពុជា សូមរំលឹកគំរប់ខួប៣ឆ្នាំ ដែលបងប្រុសបានចាកចេញឆ្ងាយពីក្រុមគ្រួសារបងប្អូនមិត្តភ័ក្តជារៀងរហូតគ្មានថ្ងៃវិលវិញ ពួកយើងនៅតែចងចាំបងជានិច្ច >២២/១១/២០១៤ – ២២/១១/២០១៧»

គួររំលឹកដែរថា អ្នកចាំទី សរ សុភា បានទទួលមរណភាពដោយសារជម្ងឺគាំងបេះដូង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ យើងសូមបួងសួងដល់វិញ្ញាណក្ខ័ន្ធរបស់លោក ទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាត៕




ប្រភព៖ facebook
Tags: សំអឿន ពិដោរ
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
កម្ពុជានឹងមានការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ !!
Messi ប្រាប់ឈ្មោះក្លឹប១ដែលគេប្រាថ្នា!
កីឡាករអង់គ្លេសល្បីៗដែលហ៊ានចាយលុយមិនស្ដាយលើឡានទំនើបៗ
World up ជិតដល់ថ្ងៃហើយ តោះមកស្គាល់អ្នកចាំទីកំពូល ៥រូប!!
កីឡាករទៅលេង World Cup ច្រើនជាងគេគឺមានក្លឹប៦