គ្មានក្រុមលីគអង់គ្លេសណាធ្វើរឿងនេះបានដូច Man City ទេ ក្នុងប្រវត្តិសាស្រ្ត

583 Views
November 27, 2017
Tags:

ជ័យជំនះលើក្រុម Hudderfield កាលពីយប់មិញ ២-១ បានធ្វើឲ្យក្រុម Manchester City បំបែកកំណត់ត្រាថ្មីដែលមិនទាន់មានក្រុមនៅ English Premier League ណាអាចសម្រេចបានឡើយ។

កំណត់ត្រានោះគឺ ក្នុងការប្រកួត១៣លើក ក្រុម Man City ទទួលបានដល់ទៅ៣៧ពិន្ទុ ឯណោះ ដែលជាពិន្ទុល្អបំផុត ក្នុងប្រវត្តិសាស្រ្តរបស់លីគកំពូលអង់គ្លេសមួយនេះ។

មិនតែប៉ុណ្ណោះ រឿងមួយដ៏អស្ចារ្យថែមទៀតគឺ Man City អាចឈ្នះការប្រកួតក្រៅទឹកដី ទាំង១១លើក ចុងក្រោយ ដែលជាកំណត់ត្រាថ្មីមួយសម្រាប់បាល់ទាត់អង់គ្លេសផងដែរ។

ដូច្នេះសរុបមក Man City ឈ្នះ១២លើក និង ស្មើតែ១លើក ប៉ុណ្ណោះ ធ្វើឲ្យក្រុមនេះក្លាយជាបេក្ខភាពដែលគេជឿថានឹងលើកពាន English Premier League មិនខាន៕

ប្រភព៖ goal

Tags:

Facebook Comment