ទីបំផុត Ronaldo បង្ហើបតិចនិកធ្វើឲ្យរាងកាយសង្ហាមានសាច់ដុំហើយ

557 Views
November 28, 2017

កីឡាករបាល់ទាត់នាពេលបច្ចុប្បន្ន កម្រនរណាមានរាងកាយសមសួនសាច់ដុំរឹងមាំដូចជាកីឡាករ Cristiano Ronaldo ណាស់។ ដូច្នេះ ជាការចែករំលែកពីគន្លឹះ ដើម្បីទទួលបានរាងកាយដូចរូបគេ Ronaldo បានប្រាប់ថា៖

១. ការហ្វឹកហាត់

ជាដំបូង ត្រូវតែកំដៅសាច់ដុំ ដើម្បីបញ្ជៀសគ្រោះថ្នាក់របួស ដូចជា រត់តិចៗ ឬ រត់លើម៉ាស៊ីន និង ធាក់កង់។

ចំណែកពេលនៅក្នុង gym កីឡាករ Ronaldo បែងចែករវាង ការ រត់ អង្គុយទាញខ្សែលើម៉ាស៊ីន និង លើកសាច់ដុំ គឺគាត់បញ្ចូលគ្នាទាំងអស់។

មួយវិញទៀត ឆ្លៀតហាត់យកសាច់ដុំ៦កង់ នៅក្នុងបន្ទប់គេង ពេលដែលភ្ញាក់ឡើង ឬ ក៏មុនចូលគេង ធ្វើឲ្យវាក្លាយជាទម្លាប់។

២​. អាហារ

Ronaldo បរិភោគអាហារមានប្រូតេអ៊ីនខ្ពស់ មានកាបូអ៊ីឌ្រីតជាតិស្រូវសាលី បន្លែ ផ្លែឈើ និង ចៀសវាងអាហារមានជាតិស្ករ។

គាត់ចូលចិត្តត្រី ជាពិសេស ហើយ Ronaldo បន្ថែមថា ត្រូវបរិភោគជាអាហារប្រចាំ ទឹកក៏សំខាន់ណាស់ដែរ។ មិនតែប៉ុណ្ណោះ Ronaldo ជៀសឆ្ងាយពីគ្រឿងស្រវឹង។

៣. អ្វីផ្សេងទៀត

ការរស់នៅដោយមានសុខភាពល្អ មិនមែនតែ១ម៉ោង ២ម៉ោងទេ វាជាផ្នែកមួយនៃជីវិត។ ក្រៅពីរាងកាយមាំមួន លោកក៏ត្រូវការផ្លូ​វចិត្តដែលមានសុខភាពល្អដែរ ព្រោះវាសំខាន់ដូចគ្នា ក្នុងការសម្រចគោលដៅ។

ត្រូវមានវិន័យសម្រាប់ខ្លួនឯង ជម្រុញទឹកចិត្តខ្លួនឯង។ ដូច្នេះ ត្រូវដាក់គោលដៅ និង ធ្វើការជាមួយដៃគូហ្វឹកហាត់ ផងដែរ។

ក្រៅពីនេះ លោកក៏ត្រូវការសម្រាក លំហែកាយ ចំណាយពេលទំនេរនៅជាមួយគ្រួសារនិងមិត្តភក្ដិ។

ចុងក្រោយគឺត្រូវគេងឲ្យបានគ្រប់គ្រាន់ លោកចូលគេងពីព្រលប់ និង ភ្ញាក់ពីព្រលឹម ពិសេសមុនពេលប្រកួត ព្រោះវាជួយឲ្យសាច់ដុំបានស្រួលឡើងវិញ។

ប្រភព៖ goal

Facebook Comment