ប្រធាន UFC ថា McGregor អាចនឹងមិនចូលវាយនៅ UFC ទៀតទេ

550 Views
November 30, 2017

លោក Dana White ដែលប្រធានរបស់ UFC បានថ្លែងថា អនាគតរបស់ Conor McGregor នៅ UFC ហាក់ដូចជាស្រពេចស្រពិលហើយនៅពេលនេះ។

លោកបានបន្ដថា McGregor មិនទាន់ត្រឡប់មកកាន់ UFC វិញទេ បន្ទាប់ពីប្រកួតជាមួយនឹង Floyd Mayweather Jr. តាំងពីឆ្នាំមុន។

លោកគិតថា McGregor អាចនឹងមិនចូលវាយនៅ UFC ទៀតទេ។ មូលហេតុគឺ បណ្ដាលមកពី McGregor ទទួលបានចំណូលច្រើនសន្ធឹកសន្ធាប់ ១០០លានដុល្លា ពីការប្រកួតនោះទៅហើយ។

ស្រមៃមើល អ្នកណាទៅសុខចិត្តភ្ញាក់ឡើងហើយឲ្យគេវាយបែកមុខបែកមាត់ ទាំងមានលុយ១០០លានដុល្លានៅក្នុងធនាគារនោះ។

ប្រភព៖ bussinessinsider

Facebook Comment