នៅចាំអតីតសេ្ដចវាយហ្គោល Tiger Woods ឬអត់? គាត់ត្រឡប់មកវិញហើយ!
698 Views
December 4, 2017
បន្ទាប់ពីបាត់មុខ ធ្លាក់កូដ មានបញ្ហារបួស និង បញ្ហាជីវិតឯកជន ឥតស្រាកស្រាន្ដ ទីបំផុត កីឡាករវាយហ្គោលដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ Tiger Woods បានមកចូលរួមប្រកួតក្នុងកម្មវិធីមួយចុងឆ្នាំនេះ។
Tiger Woods បានប្រកួតកម្មវិធី Hero World Challenge ហើយទទួលជោគជ័យចូលដល់ជុំចុងក្រោយហើយ។ លោកក៏បង្ហើបថា លោកមានគម្រោងចូលរួមប្រកួតក្នុងកម្មវិធីធំៗជាច្រើនបន្ដទៀត នៅឆ្នាំ២០១៨ ខាងមុខនេះ។
ទោះបីជាខកខានមិនបានលេចមុខក្នុងកីឡាករវាយកូនហ្គោល កន្លងមក ប៉ុន្ដែជីវិតរបស់ Tiger Woods នៅតែរស់នៅលើគំនរមាសប្រាក់។ សព្វថ្ងៃ លោកមានទ្រព្យសម្បត្តិសរុប ៧៤០លានដុល្លា និង នៅតែស្ថិតក្នុងចំណោមអត្តពលិកដែលរកចំណូលបានច្រើនជាងគេនៅលើលោក៕

យន្ដហោះផ្ទាល់ខ្លួនរបស់ Tiger Woods
ដោយ៖ Mago
ប្រភព៖ businessinsider