Kevin de Bruyne ដៀមដាមថា គ្រូខ្លួនមិនទៅ Old Trafford ចតឡានក្រុងទេ
684 Views
December 5, 2017
មុនជំនួបដ៏កក្រើករវាងក្រុមយក្សទាំងពីរដែលមានមូលដ្ឋាននៅទីក្រុង Manchester នៅថ្ងៃអាទិត្យសប្ដាហ៍នេះ កីឡាករ Kevin de Bruyne បានព្រលយពាក្យខ្លះដល់ក្លឹប Man Utd ដែលជាគូប្រជែង។
Kevin de Bruyne បានអះអាងថា លោកគ្រូ Pep Guardiola មិនលេងក្បួនចតឡានក្រុងដូចជាលោក Jose Mourinho ឡើយ។
ក្លឹប Man City នឹងលេងក្បួនប្រយុទ្ធដូចសព្វមួយដង លេងស្ទីលដូចដើម មិនផ្លាស់ប្ដូរទេ ហើយនឹងព្យាយាមគ្រប់គ្រងបាល់ឲ្យបានច្រើន។
កីឡាករអន្ដរជាតិប៊ែលហ្សិករូបនេះបានបន្ដថា សង្ឃឹមថាក្រុមរបស់គេនឹងឈ្នះ ហើយគេចង់មានពិន្ទុដាច់ក្រុមបិសាចក្រហម ១១ពិន្ទុ ជាជាង ៥ ឬ ៨ពិន្ទុ ព្រោះបាល់ទាត់តែងមានចាញ់ មានឈ្នះ បើ Man City ភ្លាត់ស្នៀតចាញ់នោះ Man Utd នឹងតាមទាន់មិនខាន។
ដោយ៖ Mago
ប្រភព៖ Mirror