អាម៉ាស់ក្រៃលែង! រុស្សីត្រូវបិទសិទ្ធមិនឲ្យប្រកួតអូឡាំពិច ២០១៨ ក្រោយផ្ទុះរឿងអាស្រូវ…
908 Views
December 6, 2017
គណកម្មការអូឡាំពិចអន្តរជាតិ បានប្រកាសពីសេចក្ដីសម្រេច ហាមមិនឲ្យរុស្សីចូលរួមប្រកួតកីឡាអូឡាំពិច រដូវរងានៅកូរ៉េខាងត្បូង ឆ្នាំក្រោយ ទេ បន្ទាប់ពីមានរឿងអាស្រូវប្រើប្រាស់ថ្នាំប៉ូវកម្លាំងដែលគេហាមឃាត់។


យ៉ាងណាមិញ កីឡាករ កីឡាការិនី មួយចំនួន អាចនឹងអញ្ជើញឲ្យចូលរួមប្រកួតក្នុងនាមមកពីរុស្សី ប៉ុន្ដែដោយគ្មានទង់ជាតិ ឬ ការគោរពភ្លេងជាតិរុស្សីឡើយ ដែលនេះជាក្ដីអាម៉ាស់ខ្លាំងណាស់។

ដូច្នេះប្រទេសរុស្សីបដិសេធនឹងសំណើរនេះ ហើយធ្វើពហិការមិនចូលរួមប្រកួតតែម្ដង។

គួររំលឹកដែរ កីឡាករ កីឡាការិនី រុស្សី៤រូប ត្រូវបានរកឃើញថា លួចប្រើប្រាស់ថ្នាំប៉ូវកម្លាំងដែលហាមឃាត់ នៅក្នុងអូឡាំពិច ឆ្នាំ២០១៤ ទើបឈានដល់ការពិន័យបំបិទសិទ្ធទាំងជម្រើសជាតិដូច្នេះ។






ដោយ៖ Mago
ប្រភព៖ dailymail
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
កម្ពុជានឹងមានការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ !!
Messi ប្រាប់ឈ្មោះក្លឹប១ដែលគេប្រាថ្នា!
កីឡាករអង់គ្លេសល្បីៗដែលហ៊ានចាយលុយមិនស្ដាយលើឡានទំនើបៗ
World up ជិតដល់ថ្ងៃហើយ តោះមកស្គាល់អ្នកចាំទីកំពូល ៥រូប!!
កីឡាករទៅលេង World Cup ច្រើនជាងគេគឺមានក្លឹប៦