ដឹងអត់ ពូដូសាងប្រវត្តិសាស្រ្តថ្មីនៅ Champions League ទៀតហើយ!!!

594 Views
December 7, 2017

ទោះបីជា Cristiano Ronaldo ខ្សត់គ្រាប់បាល់នៅលីគ La Liga ប៉ុន្ដែនៅក្របខណ្ឌ Champions League រូបគេរកគ្រាប់បានកាក់កបណាស់។

ជាក់ស្ដែង ក្នុងជំនួបយប់មិញប៉ះនឹង Borussia Dortmund ក្លឹប Real Madrid បានយកឈ្នះ ៣-២ ខណៈដែល Ronaldo រកបាន១គ្រាប់។

ការស៊ុត១គ្រាប់នេះ ធ្វើឲ្យរូបគេសាងប្រវត្តិសាស្រ្តថ្មីក្លាយជាកីឡាករទីមួយ ដែលរកគ្រាប់បាល់បានគ្រប់ការប្រកួតទាំង៦លើក នៅវគ្គក្នុងពូល ក្របខណ្ឌ Champions League។​

ដូច្នេះ សរុបនៅ Champions League កីឡាករ Ronaldo រកបាន៩គ្រាប់ហើយ ក្នុងរដូវកាលនេះ។

ដោយ៖ Mago

ប្រភព៖ dailymail

 

Facebook Comment