ទប់ទឹកភ្នែកមិនបាន! គីម ចាន់បូរមីនៅតែធ្វើចិត្តមិនបាន ហើយថែមទាំងធ្វើរឿងនេះទៀត… (មានវីដេអូ)
អតីត Freshie Girl កញ្ញា គីម ចាន់បូរមី បានជួបនូវរឿងអាក្រក់នាពេលប៉ុន្មានថ្ងៃមកនេះ ដោយប្អូនស្រីជាទីស្រលាញ់បានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែលង់ទឹក ។ ចំពោះការបាត់បង់ប្អូនស្រីជាទីស្រលាញ់នេះ បានធ្វើអោយកញ្ញាមានការតក់ស្លុតក្នុងចិត្តជាខ្លាំង កញ្ញាបានបង្ហាញទុក្ខសោកថា៖




«អគុណរយៈពេល១៦ឆ្នាំមកនេះ ប្អូនល្អរបស់បង អូនហត់ហើយអូនសម្រាក់សិនចុះ ម៉ាក់អោយកូនសុំទោសដែលខ្ញុំមើលថែប្អូនអត់បានល្អ» ។ ជាមួយនឹងពាក្យពេជន៍ទាំងនេះផងដែលបានធ្វើអោយមហាជនជាច្រើនទប់ទឹកភ្នែកមិនបាន និងបានសោកស្ដាយចំពោះការបាត់បង់ក្មេងស្រីម្នាក់ដែលគួរអោយស្រលាញ់ម្នាក់នេះ ។






ប្អូនស្រីរបស់ គីម ចាន់បូរមី មានឈ្មោះថា គីមចាន់រស្មី អាយុ១៦ឆ្នាំ បានស្លាប់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចដីដុះ ក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នៅពេលដែលនាងបានចុះទៅលេងទឹកនៅកន្លែងកើតហេតុជាមួយនិងមិត្តភក្ដិរបស់នាង ហើយនាងនិងមិត្តភក្តិសុទ្ធតែមិនចេះហែលទឹក ក៏បណ្ដាលអោយផុតជើងលង់ស្លាប់ទាំងពីរអ្នកតែម្ដងទៅ ។




ដោយក្ដីអាលោះអាល័យនឹងប្អូនស្រី កញ្ញា ចាន់បូរមី បានរំលឹកឡើងវិញនូវវីដេអូរបស់ប្អូនស្រីរបស់ខ្លួន នៅពេលដែលស្ដាប់ហើយរឹតតែមានអារម្មណ៍នឹកស្រណោះដល់រូបនាងកាន់តែខ្លាំង ៕
សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
កម្ពុជានឹងមានការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ !!
Messi ប្រាប់ឈ្មោះក្លឹប១ដែលគេប្រាថ្នា!
កីឡាករអង់គ្លេសល្បីៗដែលហ៊ានចាយលុយមិនស្ដាយលើឡានទំនើបៗ
World up ជិតដល់ថ្ងៃហើយ តោះមកស្គាល់អ្នកចាំទីកំពូល ៥រូប!!
កីឡាករទៅលេង World Cup ច្រើនជាងគេគឺមានក្លឹប៦