ប្រាក់ មុនីឧត្តមមកដល់ស្រុកខ្មែរភ្លាមធ្វើរឿងមួយភ្លែត ទាំងព្រលឹមអុល

1700 Views
March 19, 2018

ក្រោយពីចាកចេញពីទឹកដីប្រទេសកម្ពុជាទៅបន្តអាជីពបាល់ទាត់របស់ខ្លួននៅក្នុងទឹកដីប្រទេសម៉ាឡេស៊ីរួចមក កីឡាករអតីតខ្សែរបម្រើឆ្នើមព្រះខ័នរាជស្វាយរៀង ប្រាក់ មុនីឧត្តមបានធ្វើរឿងមួយទាំងព្រលឹម។

 

 

នៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ប្រាក់ មុនីឧត្តមផ្ទាល់ គឺកីឡាកររូបនេះបាន បង្ហាញរូបថតមួយសន្លឹករបស់ខ្លួននៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកជាមួយនឹងការសរសេរជាភាសាអង់គ្លេសថា៖ “Good morning with my Cambodia national team”។

 

 

 

នេះបានបង្ហាញពីការនឹករលឹកស្រុកកំណើតរបស់កីឡាករខ្សែរបម្រើប្រយុទ្ធឆ្នើមរូបនេះ ក្រោយរូបគេត្រូវបានក្លិបNegeri Sembilan FA នៅក្នុងលីគកំពូល របស់ប្រទេសម៉ាឡេស៊ីទិញយកទៅរួមក្រុមសម្រាប់រដូវកាលថ្មី។

 

 

 

 

 

បញ្ជាក់ថាសម្រាប់រដូវកាលថ្មីនេះលីគកំពូលរបស់ប្រទេសម៉ាឡេស៊ីបាននាំយកកីឡាករចំនួន ៤ រូបពីទឹកដីខ្មែរទៅប្រកបអាជីពនៅក្នុងប្រទេសម៉ាឡេស៊ីដោយ ក្នុងនោះមាន កីឡាករ កែវ សុខផេង កីឡាករ ចាន់ វឌ្ឍានាករ កីឡាករ ធារី ចន្ថាប៊ីន និងប្រាក់ មុនីឧត្តម៕

 

 

 

Facebook Comment