ទោះចប់កម្មវិធី អតីតកំពូលខ្សែប្រយុទ្ធ Ruud van Nistelrooy ឆ្លៀតទៅដល់ទឹកដីអច្ឆរិយរបស់យើងបន្ដទៀត!

1026 Views
April 5, 2018

អស់រយៈពេល៣ថ្ងៃកន្លងមកនេះ ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជា ពិតជាទទួលបានភាពរំភើបសប្បាយរីករាយ ជាមួយនឹងព្រឹតិ្តការណ៍ដំណើរទេសចរណ៍ពានរង្វាន់ UEFA Champions League ដ៏អស្ចារ្យ និង វត្តមានរបស់អតីតកីឡាករដែលជាវីរបុរសហូល្លង់ លោក Ruud van Nistelrooy។

 

 

រូបភាព៖ UEFA Champions League

 

 

រូបភាព៖ UEFA Champions League

 

 

រូបភាព៖ UEFA Champions League

 

 

ក្នុងនោះគេសង្កេតឃើញបងប្អូនអ្នកគាំទ្រកីឡាបាល់ទាត់បានទៅចូលរួមកម្មវិធីនេះ និង ជួបជាមួយ លោក Ruud van Nisterlrooy យ៉ាងច្រើនកុះករ។ អ្វីដែលកាន់តែភ្ញាក់ផ្អើល និង​ រំភើបចិត្ត ទោះបីជាកម្មវិធីផ្លូវការបានបញ្ចប់ទៅហើយ ប៉ុន្ដែ van Nistelrooy មិនទាន់ចាកចេញពីកម្ពុជានៅឡើយទេ។ ពេលនេះ លោកបានចេញពីរាជធានីភ្នំពេញ ហើយទៅដល់ទឹកដីអង្គរនៃយើង នោះគឺខេត្តសៀមរាបហើយ ដើម្បីទស្សនាប្រាង្គប្រាសាទនានា ពិសេសគឺប្រាសាទអង្គរវត្តតែម្ដង។ បើតាមគណនីរបស់លោក Walter Tuk Tuk លោកបានជួប van Nistelrooy នៅប្រាសាទតាព្រហ្ម។  

 

រូបភាព៖ UEFA Champions League

 

 

 

 

 

 

 

 

 

ដូច្នេះ បងប្អូននៅខេត្តសៀមរាប កុំភ្លេចចាំទទួលអតីតកំពូលខ្សែប្រយុទ្ធម្នាក់នេះផងណា!

 

 

 

 

 

Facebook Comment