អាកាសយានិក៣នាក់បានវិលមកផែនដីវិញ ជាមួយនឹងបាល់ទាត់មួយ ដែលអាចយកបើកក្នុងការប្រកួត WorldCup ខាងមុខនេះ ! (វីដេអូ)
1276 Views
June 4, 2018
អាកាសយានិក លោក Trio ត្រលប់មកផែនដីវិញពីស្ថានីយ៍អវកាសអន្ដរជាតិ ជាមួយនឹងបាល់ទាត់មួយ។ ហើយបាល់នោះផងដែរអាចត្រូវបានប្រើនៅក្នុងការប្រកួតWorld Cup ខាងមុខនេះ។
យានអវកាសរុស្ស៊ី Soyuz ដែលផ្ទុកអវកាសយានិក 3 នាក់មកពីស្ថានីយអវកាសអន្ដរជាតិ (ISS) បានវិលត្រឡប់មកភពផែនដីវិញ។អ្នកទាំងបីនោះមានជនជាតិរុស្ស៊ី លោក Anton Shkaplerov ជនជាតិអាមេរិកម្នាក់ឈ្មោះ Scott Tingle និងជនជាតិជប៉ុន Norishige Kanai ដែលបញ្ចប់បេសកកម្មរយៈពេល 168 ថ្ងៃ។
ជារឿងមួយមិននឹកស្មានដល់ អ្នកទាំងបីបានយកបាល់ម៉ាក Adidas Telstar 18 តាមយាន្តអវកាសទៅទុកលេងក្នុងស្ថានីយ៍អវកាសរយៈពេល168ថ្ងៃ ហើយពួកគេគ្រោងនឹងយកបាល់នេះទៅបើកពិធីប្រកួត WorldCup ។ប៉ុន្តែទោះយ៉ាងណាក៏ដោយក៏មិនទាន់មានសេចក្តីរាយការណ៍ពី FIFA នៅឡើយទេ។
Cr Video:News Of Bahrain
Cr: dailymail








សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
កម្ពុជានឹងមានការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ !!
Messi ប្រាប់ឈ្មោះក្លឹប១ដែលគេប្រាថ្នា!
កីឡាករអង់គ្លេសល្បីៗដែលហ៊ានចាយលុយមិនស្ដាយលើឡានទំនើបៗ
World up ជិតដល់ថ្ងៃហើយ តោះមកស្គាល់អ្នកចាំទីកំពូល ៥រូប!!
កីឡាករទៅលេង World Cup ច្រើនជាងគេគឺមានក្លឹប៦