ប្រកាសអាសន្ន ! បើកទ្វារបង្ហូរទឹកទំនប់វារីអគ្គិសនីកំចាយកំពត(វីដេអូ)
By: Mekong Journal | On: July 18th, 2018

ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នា ទំនប់វារីអគ្គិសនីទឹកឈូ ខេត្តកំពតដល់ដំណាក់កាលប្រកាសអាសន្ន បើកទ្វាបង្ហូរទឹកយ៉ាងគំហ៊ុក។ បរិមាណទឹកដែលហូរបុកធ្លាក់ពីតំបន់ខាងលើ (ទំនប់វារីអគ្គិសនីកំចាយ, ទំនប់ស្ទឺងកែវ និងតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនទៀត) បានធ្វើឱ្យទឹកព្រែកកំពង់បាយ ក្នុងខេត្តកំពត ហក់ឡើងយ៉ាងឆាប់រហ័ស ។ គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ […]

ស្ទឹងព្រែកត្នោត ជាទឹកដីក្តៅនាសម័យលន់ ណល់ តែឥឡូវជាកន្លែងទេសចរដ៏ពេញនិយមសំរាប់អ្នកមិនចង់ទៅណាឆ្ងាយ ! (វីដេអូ)
By: Mekong Journal | On: July 18th, 2018

រមណីយដ្ឋានស្ទឹងព្រែកត្នោតឬអ្នកខ្លះហៅថារមណីយដ្ឋានស្ទឹងធម្មជាតិដូនកុក ដែលបងប្អូនខ្លះប្រហែលជាធ្លាប់បានស្គាល់ហើយអ្នកខ្លះក៏មិនធ្លាប់ស្គាល់ដែរ។រមណីយដ្ឋានស្ទឹងព្រែកត្នោត ភូមិដូនកុក សង្កាត់បឹងធំមានចំងាយប្រមាណជាង20Kmពីក្រុងភ្នំពេញ។ឥឡូវនេះ គេចាក់បេតុងអាចជិះឡានម៉ូតូបានស្រួលហើយ។     លក្ខណៈពិសេសរបស់ស្ទឹងនេះ គឺមានខ្ទមស្បូវអណ្តែតទឹកដែលដាក់ពីក្រោមដោយធុងសាំង នៅតាមដងស្ទឹងមានព្រៃដុះនិងធម្មជាតិគួរអោយចាប់អារម្មណ៍ផងដែរ។អ្នកស្រុកនៅទីនោះចូលចិត្តទៅអង្គុយលេងស្តាប់ភ្លេងលើទឹកនិងហៅម្ហូបញ៉ាំ។សូមមើលវីដេអូដែលថតដោយកូនយន្តហោះពីទិដ្ឋភាពពីលើ៖           ប្រភព៖​THEiCONMEDIA

ប្រទះឃើញព្រះពុទ្ធរូបកប់ក្នុងដីមានអាយុកាល1300ឆ្នាំ….(វីដេអូ)
By: Mekong Journal | On: July 18th, 2018

តាកែវ៖ កាលពីថ្មីៗកន្លងទៅនេះមានព្រះសង្ឃមួយអង្គបានប្រទះឃើញព្រះពុទ្ធរូបមួយអង្គនៅរួមស្រុកអង្គរបូរី​ ខេត្តតាកែវ។ តាមប្រភពបញ្ចាក់ថា ដំបូងព្រះអង្គត្រូវបានពន្យល់សប់ ថាមានព្រះព្រះពុទ្ធរូបនៅកប់ក្នុងដី ពេលនោះព្រះអង្គក៏ទៅជីកមើលក៏ឃើញមានព្រះពុទ្ធរូបនោះមែន។ ពេលនោះព្រះសង្ឃអង្គនោះបានអញ្ជើញអភិបាលស្រុកដូនកែវនិងអ្នកជំនាញខាងបុរាណវិទ្យាមកពិនិត្យដល់កន្លែងកើតហេតុ ក៏ដឹងថាព្រះពុទ្ធរូបនេះមានអាយុកាលប្រហែល1300ឆ្នាំមកហើយ គឺតាំងពីសវទី7មកម្លេះ។ ហើយក៏បានធ្វើការប្រគល់រូបបដិមាករជូនទៅអោយសារ:មន្ទីខេត្តតាកែវ​ ត្រូវនឹងថ្ងៃទី២៣​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ ដើម្បីរក្សាទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់​។ វីដេអូ៖

អ្នកស្រី ប៉េងប៉ោង ធ្វើរូបសំណាកលោកតា វីតាមីនសេ ទុកឲ្យកូនចៅជំនាន់ក្រោយបានមើល!
By: Mekong Journal | On: July 18th, 2018

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងរួចមកហើយ ថាតារាកំប្លែងជើងចាស់ដ៏មានសមត្ថភាពលោកតា វីតាមីនសេ បានទទួលមរណភាពកាលពី៣ខែមុននេះ តែទោះជាយ៉ាងណាមហាជនជាច្រើននៅតែចងចាំរូបលោកជានិច្ច ព្រោះតែសមត្ថភាពក៏ដូចជាការសម្តែងចាស់របស់លោក។ យ៉ាងណាមិញ តាំងពីតារារូបនេះបានធ្លាក់ខ្លួនឈឺ រហូតមកទល់នឹងពេលនេះ កូនស្រីជាទីស្រលាញ់របស់លោក តារាកំប្លែងអ្នកនាងប៉េងប៉ោង តែងតែនឹកនាដល់លោកឪពុករបស់ខ្លួនជានិច្ច ធ្វើឲ្យបណ្តាអ្នកគាំទ្រមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះតារាស្រីរូបនេះ បានសម្រេចចិត្តធ្វើរូបសំណាករបស់លោកឪពុកជាទីស្រលាញ់របស់ខ្លួន ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយៗទៀតបានស្គាល់ និងចងចាំមុខរបស់លោកតាផងដែរ។ ក្រោយពីបានឃើញទង្វើមួយនេះរបស់នាង បានធ្វើឲ្យមហាជនពេញចិត្តខ្លាំងតែម្តង ដែលនិងតែងតែចងចាំ និងធ្វើអ្វីដើម្បីឪពុករបស់ខ្លួនរហូតបែបនេះទោះបីជាលោកបានស្លាប់ទៅយ៉ាងណាក្តី៕   […]

សត្វឆ្កែត្រូវបានគេចាត់ទុកថាជាសត្វស្មោះជាងគេ ……(វីដេអូ)
By: Mekong Journal | On: July 18th, 2018

ឆ្កែជាសត្វដែលស្មោះនឹងមនុស្សជាងគេបំផុតនៅលើពិភពលោក។ បុរសជនជាតិកូឡាំប៊ីម្នាក់ស្រវឹកស្រាហើយត្រូវ ដួលដេកសន្លប់លើផ្លូវ។ប៉ុន្មាននាទីក្រោយមកត្រូវប៉ូលីសមកដល់បំរុងនឹងឆែកឆេរ និងនាំយកទៅមន្ទីរពេទ្យ តែត្រូវឆ្កែជាទីស្រលាញ់របស់គាត់ការពារម្ចាស់របស់វាមិនអ្នកណាប៉ះពាល់ម្ចាស់វាបានឡើយ បើទោះជាប៉ូលីសកាន់ដំបងនៅនឹងដៃក៏ដោយ។     ប៉ុន្មាននាទីក្រោយមក ម្ចាស់វាដឹងខ្លួនក៏ភ្ញាក់ឡើងទៅផ្ទះដោយខ្លួនឯងហើយឃើញឆ្កែរបស់គាត់កំពុងនៅជាមួយគាត់។ សកម្មភាពនេះ ធ្វើអោយមនុស្សគ្រប់គ្នាបង្ហោះវិដេអូតៗគ្នា ធ្វើអោយល្បីពេញប្រទេសកូឡាំប៊ីតែម្តង។​នេះបញ្ជាក់អោយឃើញថា ឆ្កៃមិនមែនជាសត្វចិញ្ចឹមបំបង់បាយទេ។ (សូមមើលវីដេអូខាងក្រោម)     វីដេអូ៖     […]

ជនជាតិ​ចិន​បាញ់​កក្រើក​រាត្រី​ខេត្ត​ព្រះសីហនុ របួសធ្ងន់​មនុស្ស​៤​នាក់​
By: Mekong Journal | On: July 18th, 2018

ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ម៉ោង​ជាង​៨​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ មាន​ករណី​ផ្ទុះអាវុធ​បាញ់ប្រហារ​គ្នា​មួយ​ករណី បាន​កើតឡើង នៅក្នុង​ហាង​លក់​អាហារ របស់​ជនជាតិ​ចិន​១​កន្លែង មាន​ទីតាំង​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។​ សមត្ថកិច្ច​ឲ្យដឹងថា បទល្មើស​បាញ់បោះ​សេរី​ខាងលើនេះ បានរ​បួស​ជនជាតិ​ចិន​ចំនួន​៤​នាក់ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​សេតេ​។​ ជនរងគ្រោះ​ទាំង​៤​នាក់​មាន​ឈ្មោះ Zhang […]