បុរសម្នាក់ជិះយន្តហោះខ្នាតតូច បានធ្លាក់ប៉ះចំឈើជុងជាប់ស្មា គួរអោយខ្លាច តែចិត្តនៅសឿង….!!!
By: Mekong Journal | On: August 30th, 2018

បុរសជនជាតិបេឡារូម្នាក់បានជិះយន្តហោះខ្នាតតូចរបស់គាត់ ដើម្បីលំហែមើល ព្រៃភ្នំនិងចំការរបស់គាត់។បុរសវ័យ36ឆ្នាំរួបនេះមានគ្រោះថ្នាក់ដល់ជីវិតឡើយតែឈើមួយដុំធំនេះទៅជាមួយខ្លួនគាត់ទៅដល់មន្ទីរពេទ្យដើម្បីធ្វើការវះកាត់។ តែអ្វីដែលធ្វើគេភ្ញាក់ផ្អើលនោះ គឺគាត់នៅមានស្មារតីរឹងមាំដូចមនុស្សធម្មតាបញ្ជារអោយគេកាត់ឈើដើម្បីដឹកគាត់ទៅមន្ទីរពេទ្យ និង អោយគេថតរួបគាត់រូចផូសចូលក្នុងអាខោនរបស់គាត់ទៅក្នុងបណ្តាញសង្គមថែមទៀតផង។   Credit: ladbible

ក្រសួងបរិស្ថានធ្វើពិធីដាំកូនឈើព្រៃចំនួន២ម៉ីនដើម នៅសហគមន៍តំបន់ការពារធម្មជាតិក្រាំងរងៀង
By: Mekong Journal | On: August 24th, 2018

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន សហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីដាំកូនឈើព្រៃចំនួន២ម៉ីនដើម នៅសហគមន៍តំបន់ការពារធម្មជាតិក្រាំងរងៀង លើផ្ទៃដីប្រមាណជា១៣ហ.ត និងចែកជូន កូនឈើហូបផ្លែ១ម៉ីនដើម ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន១១ ស្ថិតនៅស្រុកវាលវែង​ ដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯ.ឧ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន […]

ឱបគ្រាប់បែកបំផ្ទុះស្លាប់ក្នុង ផ្ទះទាំងពីអ្នកប្តីប្រពន្ធ ដោយសារភ្លើងប្រច៍ន្ទ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចោលកូនកំព្រាបួនអ្នក
By: Mekong Journal | On: August 23rd, 2018

មណ្ឌលគិរី៖ បំផ្ទុះគ្រាប់បែកសម្លាប់ទាំងពីអ្នកប្តីប្រពន្ធចោលកូនបួនអ្នក បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ដោយសារភ្លើងប្រច័ណ្ឌ ស្លាប់យ៉ាងអាណោចអាធម័ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤នឹង៥០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បើតាមការបញ្ជាក់ប្រាប់អោយដឹងពីសមត្ថកិច្ចស្រុកកែវសីមា បានអោយដឹងថា ហេតុការខាងលើនេះកើតឡើងដោយតែសារភ្លើងប្រច័ណ្ឌ កន្លងមកគ្រួសារមួយនេះតែងតែឈ្លោះប្រកែកគ្នា និងធ្លាប់ធ្វើអត្តឃាតពីរទៅបីដងរួចទៅហើយតែមិនបានសំរេច ដោយសារលើទី១ផឹកទឹកអាស៉ីត លើកទី២ផឹកថ្នាំកណ្តៀ និងលើកទី៣ចងករ។ […]

ល្បីកក្រើកពេញក្រុងភ្នំពេញ ! ចោរប្លន់ធនាគារRHB ដែលមធ្លាប់មានពីមុនមក ! (វីដេអូ)
By: Mekong Journal | On: August 23rd, 2018

ព័ត៌មានបឋម៖ នៅរសៀលថ្ងៃទី23ខែសីហាឆ្នាំ2018នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅធនាគារ RHBមានទីតាំងស្ថិតនៅជិតវិទ្យាស្ថនវ៉ានដា។ តាមសំដីរបស់សមត្ថកិច្ចបានរាយប្រាប់អ្នកយកព័ត៌មានថា នៅវេលាម៉ោងប្រមាណ1រសៀលមានការណរីប្លន់ធនាគារRHB។ សេចក្តីរាយការណ៍បានរៀបរាប់ប្រាប់ថា ក្រុមចោរដែលចូលប្លន់នោះមានគ្នា6នាក់ និងខាងធនាគារឥណ្ឌូឆៃណា បានប្រាប់ថាបានបាត់បង់លុយរហូតដល់ទៅ10ម៉ឺនដុល្លា។ យ៉ាងណាមិញក្រុមចោរបានរត់ចេញជាមួយលុយជាង10ម៉ឺនដុល្លាចេញដោយសុវត្ថិភាព ហើយក្រុមសមត្ថកិច្ចនឹងខាងធនាគារបានសហការគ្នាឆែកកាម៉ាសុវត្តិភាពដើម្បីកំណត់មុខសញ្ញាំនិងស្រាវជ្រាវបន្តរ។   សូមមើលវីដេអូទិដ្ឋភាពក្រោយពេលប្លន់រួច៖

នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី20សីហា ឆ្នាំ2018 នេះ មានបេក្ខជន បេក្ខនារីខ្លះមានអការវិលមុខ ខ្យល់គ
By: Mekong Journal | On: August 20th, 2018

ភ្នំពេញ៖ នៅក្នុងសម័យប្រឡង ថ្ងៃចន្ទ ទី២០ សីហា ឆ្នាំ២០១៨ មានប្រភពបានឲ្យដឹងយ៉ាងដូច្នេះថា ស្ថានភាពបេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួនមានបញ្ហាសុខភាព ក្នុងអំឡុងពេលនៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានអាការៈវិលមុខ ខ្យល់គ ក្អួត ជាដើម។ ក្នុងនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាលក្រោយទទួលបានជំនួយ សង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ ។ […]

តើប្រាសាទសំបូរព្រៃគុក នាសម័យបុរាណជាទីតំាងអ្វី? ហើយពាក្យ «ព្រៃគុក» មានន័យយ៉ាងណា ? (មានវីដេអូ)
By: Mekong Journal | On: August 10th, 2018

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីទីតំាងប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ នគរភ្នំ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» បានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជា របស់ព្រះរាជា គឺមិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ  ហើយបច្ចុប្បន្នពាក្យ […]

បាតុភូតធម្មជាតិដ៏ចម្លែកនិងគួរឱ្យភ័យខ្លាចដែលមិនធ្លាប់ឃើញ ! (មានវីដេអូ)
By: Mekong Journal | On: August 9th, 2018

ក្រុមអ្នកពន្លត់អគ្គីភ័យនៅទីក្រុងដេប៊ីសៀរប្រទេសអង់គ្លេសបានចាប់យកបាតុភូតធម្មជាតិដ៏ចម្លែកនិងគួរឱ្យភ័យខ្លាចមួយកាលពីថ្ងៃអង្គារទី6 ខែសីហាឆ្នាំ2018។ វាមើលទៅដូចជាព្យុះកំបុតត្បូងយ៉ាងដូចនេះដែរ ។ អ្នកឃើញហេតុការណ៍បាននិយាយថា អគ្គីភ័យនេះបានកើតឡើងនៅរោងចក្រផលិតថង់ផ្លាស្ទិកមួយឈ្មោះRavensbourn  នៅអង់គ្លេស ហើយអ្វីដែលចំឡែកនោះ ខ្យល់ព្យុះភ្លើងនេះ ហាក់បីដូចជាព្យុះស៊ីក្លូនដូច្នេះដែរ។ អណ្តាតភ្លើងដែលដូចជាផ្លេចបន្ទោនេះត្រូវបានបង្កើតឡើងដោយខ្យល់ត្រជាក់បក់ចូលទៅក្នុងអាកាសខាងលើភ្លើងដែលកំពុងឆេះដែលបណ្តាលឱ្យមានខ្យល់បក់ស្រដៀងនឹងខ្យល់ព្យុះកំបុតត្បូងយ៉ាងដូចនេះ សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ ca.news

ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀនបាន6នាក់នៅ….!
By: Mekong Journal | On: August 4th, 2018

ស្រុកអង្គរជ័យ (ខេត្តកំពត) ៖ ថ្ងៃសៅរ៍ ០៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ វេលាម៉ោង ១២:៤០ នាទី កម្លាំងឈុតខ្មៅខេត្ត សហការជាមួយកម្លាំងអធិការស្រុកអង្គរជ័យ បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់ ឋិតក្នុងភូមិស្គរទូង ឃុំភ្នំកុង ស្រុកអង្គរជយ័ […]

ក្រសួងអប់រំ​ជ្រើសរើស​សិស្ស​ថ្នាក់ទី​៥ ទី​៦ ទៅ​ចូលរួម​កម្មវិធី “The 15th International Mathematics and Science Olympiad នៅ​ខេត្ត Zhejiang ប្រទេស​ចិន
By: Mekong Journal | On: August 3rd, 2018

ថ្ងៃទី03ខែសីហាឆ្នាំ2018នេះ ក្រសួងអប់រំបានប្រកាសក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រសួងដាក់ប្រកាសជ្រើសរើសប្រលងសិស្សថ្នាក់ទី5និងទី6ដើម្បីទ ទៅ​ចូលរួម​កម្មវិធី “The 15th International Mathematics and Science Olympiad នៅ​ខេត្ត Zhejiang ប្រទេស​ចិន ដែលចាប់ផ្ដើម​ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​រហូត​ដល់​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៨ ហើយទីកន្លែង​ទទួល​ពាក្យនៅ នាយកដ្ឋាន​បឋមសិក្សា (អាសយដ្ឋាន​លេខ […]