ពូទីន ជួបត្រាំ ក្នុងបំណងរក្សាទំនាក់ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិច !!
By: Mekong Journal | On: July 17th, 2018

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនបាននិយាយកាលពីថ្ងៃច័ន្ទថាទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកបានធ្លាក់ចុះដោយសារតែមានសង្រ្គាមត្រជាក់មួយប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីការជជែកគ្នាមួយលើកលោកពូទីនបាននិយាយថាក្រុងម៉ូស្គូនិងទីក្រុងវ៉ាស៊ីនតោនមានតំបន់ជាច្រើនដែលជាផលប្រយោជន៍រួមហើយកិច្ចសហប្រតិបត្តិការរបស់ពួកគេមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខអន្តរជាតិ។ពូទីននិងត្រាំ បានជួបប្រជុំគ្នានៅរដ្ឋធានី Helsinki ប្រទេសហ្វាំងឡង់ពីរបីថ្ងៃបន្ទាប់ពីការចោទប្រកាន់ថា មានមន្ត្រីស៊ើបការណ៍សម្ងាត់យោធារុស្ស៊ីចំនួន 12 នាក់ពីបទលួចចូលលុកលុយទៅក្នុងប្រព័ន្ធបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ 2016 ។ លោក Trump ក៏បានលើកឡើងដែរថា លោកមិនបានឃើញហេតុផលណាមួយដែលជឿជាក់ថារុស្ស៊ីបានចូលលុកលុយការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ 2016 ដើម្បីជួយឱ្យគាត់ឈ្នះនោះទេ ហើយTrump ក៏បានសសើរលោកពូទីនថា«លោកខ្លាំងនិងមានឥទ្ធិពលនៅសព្វថ្ងៃនេះ»។ Cr: newsfirst

អ្នកភូមិនាំគ្នាសំលាប់ក្រពើចោលមួយកសិដ្ឋានដោយសារ…..! (សូមមើលវីដេអូ)
By: Mekong Journal | On: July 17th, 2018

ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃទី14ខែកក្កដា ឆ្នាំ2018 កន្លងទៅនេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅស្រុកSorong ភាកខាងកើតនៃប្រទេសឥណ្ឌូណេស៊ី ដោយអ្នកភូមិនាំគ្នាទាញកាំបិតពូថៅ និងខ្លះទៀតញញួរ នាំគ្នាដើរសំដៅទៅកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ហើយក៏នាំគ្នាកាប់សំលាប់ក្រពើចោលទាំងអស់មួយកសិដ្ឋាន គរដូចអចម៍ភេរ ចំនួន292ក្បាល។ អ្នកឃើញហេតុការណ៍បាននិយាយថា ហេតុដែលនាំអោយអ្នកភូមិសំលាប់ក្រពើទាំងនោះ ដោយសារមានក្រពើមួយបានខំបុរសមាវ័យ48ឆ្នាំ ម្នាក់ស្លាប់ ខណៈដែលគាត់កំពុងដើរកាត់ស្មៅដើម្បីយកមកអោយគោរបស់គាត់ស៊ី។ តាមសេចក្តីរាយការណ៍បន្ថែមឲ្យដឹងថា មុនពេលកើតហេតុ អ្នកដែលនៅមើលថែកសិដ្ឋានចិញ្ចឹមក្រពើរ […]

ស្ដេចពស់វែកដ៍ខ្មៅប្រចាំចម្ការ​ដូងប្រេង បានប្រយុទ្ធស៊ីសាច់​ហុតឈាម​ជាមួយពស់​ថ្លាន់ជាង ៣ម៉ោង (មានវិដេអូ)
By: Mekong Journal | On: July 17th, 2018

ស្ដេច​ពស់វែករនាម​​ ឬ​ខ្លះ​ហៅ​​ទ្រង់រនាម​ពណ៌​ខ្មៅ​រលោង​ស្រិល​​មួយ​ក្បាល​ កំពុង​ប្រយុទ្ធ​ស៊ីសាច់​ហុត​ឈាម​ជាមួយ​ពស់​ថ្លាន់​តូច​ជាង​ខ្លួន​​រយៈពេល​ប្រមាណ​ជាង ៣ម៉ោង​ ត្រូវ​បាន​អ្នក​ភូមិ​ដើរ​ប្រទះ​ឃើញ​នៅ​ក្បែរ​ដូង​ប្រេង​​ក្នុង​ចម្ការ​មួយ​កន្លែង​​​នៃ​​ខេត្ត​ក្រាប៊ី ប្រទេស​ថៃ កាល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ។ បន្ទាប់​ពី​ពើប​ប្រទះ​ពស់​ទាំង​ពីរ​​ក្បាល​​​ដោយ​ចៃដន្យ​​ អ្នក​ភូមិ​​ហាក់​មាន​អារម្មណ៍​ភ្ញាក់ផ្អើល តែមិន​បាន​ទៅ​រក​រឿង​ពួក​​វា​ទេ តែ​គាត់​បាន​ទូរសព្ទ​ហៅ​ក្រុម​សង្គ្រោះ​ជំនាញ​ចាប់​ពស់​ឲ្យ​មក​មើល​ទាំង​តក់​ក្រហល់ ដើម្បី​យក​ចេញ​ពី​បរិវេណ​ខាង​លើ។ អ្នក​ជំនាញ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​ក៏​មិន​ទាន់​មាន​វិធាន​ការ​អ្វី​ភ្លាម​ៗ​ដែរ​ បាន​ត្រឹម​ឈរ​មើល​​ពស់​ថ្លាន់​ប្រវែង​ជាង ១,៥ម៉ែត្រ ​កំពុង​​ប្រើ​ខ្លួន​រឹត​ក្បាល ស្ដេច​ពស់​វែក​​រនាមប្រវែង​ជាង ៥ម៉ែត្រ។ ពស់​ថ្លាន់​បាន​​ព្យាយាម​រក​វិធី​គេច​ចេញ​ពី​ចង្កូម​ពិស​ពស់​វែក​ […]