ចតម៉ូតូមុខផ្ទះភ្លេចដកសោរចេញ ដើរចុះដើរឡើងឃើញលេបទឹកមាត់លួចទៅបញ្ជាំបាន$200ត្រូវជាប់ខ្នោះ ! (មានវីដេអូ)
By: Mekong Journal | On: November 1st, 2018

ច្បារអំពៅ៖ នៅព្រឹកថ្ងៃទី30ខែតុលាឆ្នាំ2018ម្សិលមិញនេះមានករណីចោរលួចម៉ូតូមួយគ្រឿងម៉ាកC100 ឆ្នាំ2010មួយគ្រឿង ដែលម្ចាស់របស់គេបានចតចោលមុខផ្ទះ។ ជនសង្ស័យត្រូវបានស្គាល់ថាជាយុវជនក្រោមអាយុ20ឆ្នាំម្នាក់ដែលមានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខ័ណ្ឌច្បារអំពៅ ទៅបញ្ចាំបាន200$។ តាមប្រភពពីម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ថា ខ្លួនបានយកម៉ូតូពីក្នុងផ្ទះមកចតមុខផ្ទះដូចសព្វដង តែដោយថ្ងៃហ្នឹងខ្លួនភ្លេចដកសោរចេញ ដោយជនសង្ស័យឃើញឳកាសល្អបែបនេះក៏កាច់សោរជិះទៅដោយសុវត្ថិភាព។ ចាប់ពីព្រឹកដល់ល្ងាចទើបដឹងថាបាត់ម៉ូតូ ទើបជនរងគ្រោះ បានឆែកកាម៉ារ៉ាសុវត្ថិភាពមើលក៏ស្គាល់ច្បាស់ភិនភាគ នាំអោយជនរងគ្រោះទៅប្តឹងប៉ូលីសទៅចាប់ដល់ផ្ទះនៅល្ងាចថ្ងៃដដែលនៅផ្ទះជនសង្ស័យតែម្តង ហើយបញ្ជូនទៅប៉ុស្តិ៍នគរបាលច្បារអំពៅដើម្បីធ្វើតាមនីតិវិធីតាមផ្លូវច្បាប់។    សូមមើលវីដេអូខាងក្រោម៖ ប្រភព៖ […]

ថ្នាំញៀនជាង១៤លានគ្រាប់ ត្រូវបង្ក្រាបបាន ក្បែតំបន់ត្រីកោណមាស….!
By: Mekong Journal | On: November 1st, 2018

(ប្រទេសថៃ)៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ប្រមាណជាង ១៤ លានគ្រាប់ ដែលមានបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានកម្លាំងជំនាញសហការជាមួយកម្លាំងយោធាថៃធ្វើការប្រមាញ់ឈានដល់ការបង្ក្រាបបាន ខណៈដែលមុខសញ្ញាបានបង្ហាញខ្លួននាពេលរំលងអាធ្រាត្រ ។ យោងតាមរបាយការណ៍ដែលទទួលបានគឺនៅក្នុងតំបន់ត្រីកោណមាសដែលស្ថិតនៅជាប់និងព្រំប្រទល់ប្រទេសចំនួន៣ គឺប្រទេសថៃ ប្រទេសលាវ និងប្រទេសភូមា ពោរពេញដោយការផលិតថ្នាំញៀនដោយសារតែតំបន់នេះជាតំបន់.ស.គ្មានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងលើតំបន់នេះឡើយ ។ ម៉្យាងវិញទៀតក៏មានខេត្តចំនួន ៦ របស់ប្រទេសថៃដែលស្ថិតនៅជាប់និងតំបន់ត្រីកោណមាសនេះផងដែរ ខេត្ពទាំងនោះរួមមាន ១.ខេត្តឈៀងម៉ៃ […]