គេហទំព័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ […]
ភ្នំពេញ៖ ក្រុងភ្នំពេញមានការប្រើប្រាស់ថង់ផ្លាស្ទិកអស់ជាង ១០លានថង់ក្នុងមួយថ្ងៃ ដែលស្មើនឹង ២០០០ថង់ក្នុងម្នាក់លើសប្រជាជនអឺរ៉ុប ១០ដងឯណោះ ធ្វើឲ្យកម្ពុជាជាប់ជាប្រទេសដែលមានអ្នកប្រើប្រាស់ ផ្លាស្ទិកច្រើនជាងគេបំផុតលើភពផែនដីនេះ។ យោងតាមការចុះផ្សាយពីគេហទំព័រផ្លូវការ របស់អង្គការធនាគារពិភពលោកបានបញ្ជាក់ថា កម្រិតនៃការប្រើប្រាស់ផ្លាស្ទិកកំពុងមានការកើនឡើងយ៉ាងខ្លាំងនៅអាស៊ី ពិសេសបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលរួមមានវៀតណាម កម្ពុជា ហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម។ ការប្រើប្រាស់ផ្លាស្ទិកក្នុងចំនួនច្រើន ក្នុងប្រទេសកម្ពុជានៅតែជារឿងដ៏គួរឲ្យបារម្ភ ជាខ្ទង់ចំណាយមួយដ៏ច្រើន និងជាបញ្ហាចំពោះមុខដែលត្រូវដោះស្រាយភ្លាមៗ […]
ភ្នំពេញ៖ គេហទំព័រផ្លូវការ (https://www.paragon.com.kh/the-public-statement/)្ របស់គ្រឹះស្ថានអប់រំផារាហ្គនបានប្រកាសជាសាធារណៈនូវជំហររបស់ខ្លួនក្នុងការបន្តរក្សានូវគុណភាព និងឧត្តមភាពនៃសេវាកម្មអប់រំដែលគ្រឹះស្ថាននេះបាននិងកំពុងផ្តល់ជូនដល់សិស្សានុសិស្ស និងនិស្សិតគ្រប់កំរិត។ យោងតាមសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ Paragon Education Co. LTD (Cambodia) បានឱ្យដឹងថា កន្លងមកមានការសំដែងមតិ និងការបញ្ចេញនូវទស្សនៈមួយចំនួនតាមសារព័ត៌មាននានា ដែលពុំមានមូលដ្ឋាននៃការពិតច្បាស់លាស់ស្តីពីគ្រឹះស្ថានអបរំផារាហ្គន ដែលជាអតីតគ្រឹះស្ថានហ្សាម៉ាន់ ដោយបង្កនូវការភ័ន្តច្រលំមួយចំនួន។ ជាការឆ្លើយតបចំពោះការចុះផ្សាយ និងការបញ្ចេញមតិនានាកន្លងមក […]
តាមគណនីបណ្តាញសង្គមួយដែលមានឈ្មោះថា Narit Hong បងប្រុសបានបង្ហាញពីអារម្មណ៍មួយដែលជាជ្រុងនៃគំនិតពីចរាចរណ៍ដែលគ្មានសណ្តាប់ធ្នាប់ ដែលកើតចេញពីការមិនចេះអធ្យាស្រ័យគ្នា។ ខាងក្រោមនេះ ជាសំណេរដែលបានដកស្រង់ទាំងស្រុងជូនប្រិយមិត្ត៖ ៉ដល់ស្តុបឈប់ត្រៀបគរគាបកៀកកិត ណែនណាន់ជុំជិតឈ្ងៀមឈ្ងិតហិតផ្សែង ម៉ាសុីនយានយន្តរន្ថាន់ក្តៅហែង ផ្លូវត្រឡែងកែង ចែងជ្រុងក្រសួង។ ផុតថ្ងៃគ្រីស្ទម៉ាសនៅស្កះស្ទះស្តែង ស្ទើរគ្រប់កន្លែងបែងផ្លូវវ៉ល់សួង ខ្លះបត់បញ្ច្រាស់កកក្រាស់ត្បុលខួង ទាំងហ្វូងទាំងពួង ម៉មួងម៉ៅមួរ។ ជំងឺស្ទះផ្លូវកើតខ្លៅក្តៅចិត្ត ស្ទ្រេស្សឡើងរួមរឹតចរិតវិលខួរ ហាស្តីទ្រគោះបោះពាក្យក្រងួរ ដូចផ្សែងខ្មាញ់ខ្មួរ ឈួលពីយានយន្ត…៕
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះសមិទ្ធផលការងារឆ្នាំ២០១៨ របស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកពង្រីកវិស័យនាំចេញរបស់កម្ពុជា ឱ្យសម្រេចបានក្នុងទំហំជាង ៦០% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ […]
កាលពីថ្ងៃទី១៥ ដល់២៧ ខែវិច្ឆិកាឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន Smart Axiata បានរៀបចំកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ (University Student Development Program/USDP) នៅខេត្តសៀមរាបដោយមានការសហការពី ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។ កម្មវិធីនេះត្រូវបានរៀបចំសម្រាប់និស្សិតសាកលវិទ្យាល័យរដ្ឋ និងឯកជន ក្នុងបំណងផ្ដល់ឱកាសអភិវឌ្ឍបទពិសោធន៍ការងារ […]
ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Paragon Education Company Limited បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើគុណភាពសិក្សា ដោយព្យាយាមផ្សារភ្ជាប់នូវកិច្ចសហការជាមួយគ្រឹះស្ថានអប់រំអន្តរជាតិនានាក្នុងបណ្តាប្រទេសអភិវឌ្ឍ ជាពិសេសសហរដ្ឋអាមេរិក កាណាដា និងប្រទេសអូស្ត្រាលីជាដើម។ ចាប់ផ្តើមពីការចូលរួមចំណែកជាមួយគ្រឹះស្ថានអប់រំនេះនៅឆ្នាំ២០០៦ ឯកឧត្តមអ៊ាង សុផល្លែតបានរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព។ នៅឆ្នាំ២០១៦ ឯកឧត្តមអ៊ាង សុផល្លែត និងលោកជំទាវជា សុផាកន្នីបានបង្កើនការវិនិយោគបន្ថែមដោយបានបង្កើនភាគហ៊ុនលើសពី៥០ភាគរយ និងចុងក្រោយនេះបានសម្រេចកាន់កាប់ភាគហ៊ុនទាំងស្រុង។ […]
យោងតាមគណនីបណ្តាញសង្គមផ្លូវការរបស់ក្រសួងបរិស្ថានបានអោយដឹងថា នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៃទីស្តីការក្រសួង ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការ ពិនិត្យ និងផ្តល់ យោបល់លើរបាយការណ៍ វាយ តម្លៃ ហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈ […]
យោងតាមគណនីបណ្តាញសង្គមកម្ពុជា ពិត បានអោយដឹងថា ដោយមានទឹកចិត្តអាណិតអាសូរជាពន់ពេក នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពរបួស និងនាំយកថវិកាមួយចំនួន ផ្តល់ជូនកីឡាករប្រដាល់សេរី ដូង ផា […]