នគរបាលសេដ្ឋកិច្ចចុះចាប់បាយក្ដាំងពិសេស៣ទីតាំងដែល គ្មានអនាម័យ គ្មានគ្រប…ដាក់លើដី ហើយសត្វសុនខ ៥ទៅ៦ក្បាលរត់ចុះរត់ឡើង ពេលយប់ត្រូវសត្វកណ្ដុរធ្វើសមយុទ្ធទៀត ហាលខោអាវពីលើទៀត ហើយយកប្រេងកាកសំណល់មកបំពងទៀត នៅដីឡូត៍គ្មានលេខ ផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ត្រូវបានសមត្ថិចំរុះសម្រេចអោយផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រង់ចាំធ្វើច្បាប់និងរៀបចំកន្លែងអោយមានសោភ័ណ្ឌភាពនិងមានអនាម័យត្រឹមត្រូវទើបអនុញ្ញាត្ដិអោយដំណើរការឡើងវិញ។បញ្ជាក់មន្ដ្រីជំនាញបានដកហូតសំណាកយកទៅមន្ទីពិសោធន៍ដើម្បីពិនិត្យរកមើលកំរិតមេរោគនិងសារធាតុគីមីហាមឃាត់ដាក់លើចំណីអាហារ។ […]
នគរបាលសេដ្ឋកិច្ចចុះចាប់បាយក្ដាំងពិសេស៣ទីតាំង ដែលគ្មាន…..
អ្នកគួរអនុវត្តចំនុចសំខាន់ៗទាំង១២នេះ ពេលបើកបរផ្លូវឆ្ងាយម្នាក់ឯង!
បើកបរផ្លូវឆ្ងាយម្នាក់ឯងស្តាប់ទៅដូចកម្សត់បន្តិច ប៉ុន្តែដោយសារភាពចាំបាច់អ្នកត្រូវបង្ខំចិត្តធ្វើដំណើរវែងឆ្ងាយតែឯងឆ្ពោះទៅកាន់គោលដៅ។ ការបើកបរម្នាក់ឯងហាក់មានសភាពស្ងប់ស្ងាត់ បន្តិចដែលជាហេតុធ្វើឲ្យឆាប់ងងុយគេងងាយប្រឈមគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីជៀសវាងគ្រោះថ្នាក់ ក៏ដូចជាធ្វើឲ្យការបើកបរប្រកបទៅដោយរលូន អ្នកគ្រាន់តែអនុវត្តជាមួយវិធីសាស្ត្រខាងក្រោម៖ ១. ជំហានដំបូង ចូលទៅអង្គុយក្នុងរថយន្ត រួចសារ៉េកៅអីធ្វើយ៉ាងណាឲ្យស្រួលខ្លួន និងអាចមើលផ្លូវបានច្បាស់ល្អ។ ២. បន្ទាប់មកចាក់បទចម្រៀងដែលជាចំណូលចិត្ត ឬបើកវិទ្យុប៉ុស្តិ៍ណាដែលអ្នកចូលចិត្តស្តាប់ ដើម្បីកំដរអារម្មណ៍ឯកា។ ៣. […]