Google មានប្រតិបត្តិការច្រើនជាងត្រឹមការសរសេរកូដបង្កើតកម្មវិធី ហើយមានតម្រូវការហ៊ានចំណាយថវិកាខ្ពស់លើធនធានមនុស្សសម្រាប់បំពេញចន្លោះរបស់ Google។ នេះផ្អែកលើទិន្នន័យប្រាក់ខែប្រចាំឆ្នាំជាមធ្យមទាញចេញពី Glassdoor។ ១- អ្នកគ្រប់គ្រងជាន់ខ្ពស់ការលក់ និងប្រតិបត្តិការលើ Onlin៖ទទួលបាន ១៦៥ ៥៩៦ ដុល្លារ , ទទួលខុសត្រូវបង្កើតយុទ្ធសាស្ត្រលក់លើ Online និងបង្កើនប្រាក់ចំណូល។ ២- អ្នកគ្រប់គ្រងហិរញ្ញវត្ថុជាន់ខ្ពស់៖ទទួលបាន ១៦៦ […]
ភ្នំពេញ: ភ្លៀងលាយលំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់មែកឈើដ៏ធំសង្កត់លើម៉ូតូអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យបុរសម្នាក់រងរបួស ក្នុងនោះដែរ ផ្ទាំងប៉ាណូធំៗ បានប៉ើងធ្លាក់មកក្រោម។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោងជាង ១រសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ ១៦៩ ខាងមុខវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងផ្ទាំងប៉ាណូប៉ើងធ្លាក់ ស្ថិតនៅមុខផ្សារស្ទឹងមានជ័យថ្មី […]
ស្មាតហ្វូនចេញថ្មីរាល់ឆ្នាំ ដោយនាំមកកំណែទម្រង់បច្ចេកវិទ្យាចុងក្រោយជាបន្តបន្ទាប់។ ប្រិយមិត្តខ្លះប្រហែលកំពុងទ្រាំប្រើម៉ូដែលចាស់ ព្រោះមិនទាន់មានបញ្ហា និងមិនចង់ចំណាយក្នុងការផ្លាស់ប្ដូរថ្មី។ តែបើមើលមួយជ្រុងទៀត អ្នកគួរតែរៀបចំថវិកាផ្លាស់ប្ដូរស្មាតហ្វូនថ្មី។ មានសញ្ញាមួយចំនួនប្រាប់ថា ដល់ពេលដែលអ្នកគួរផ្លាស់ប្ដូរទូរសព្ទថ្មី។ អ្នកមិនអាចទាញយកប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ៖ហេតុផលនេះ អាចគ្រប់គ្រាន់ ក្នុងការពិចារណាផ្លាស់ប្ដូរស្មាតហ្វូនថ្មី ដោយសារកំណែទម្រង់ថ្មីទាំងលើប្រព័ន្ធប្រតិបត្តិការ និងកម្មវិធី អាចជួសជុលបញ្ហាឬចន្លោះប្រហោងរបស់ប្រព័ន្ធ ក្នុងការការពារទិន្នន័យផ្ទាល់ខ្លួនក្នុងទូរសព្ទ។ ពេលសាកថ្មពេញ ថ្មទូរសព្ទប្រើបានតែកន្លះថ្ងៃ៖ថ្មស្មាតហ្វូន គួរតែអាចប្រើបានពេញមួយថ្ងៃ ក្រោយសាកពេញ។ បើអ្នកសម្គាល់ឃើញថា ទូរសព្ទប្រើឆាប់អស់ថ្ម គួរតែប្ដូរថ្មឬទូរសព្ទថ្មី (បើមិនពេញចិត្តឲ្យគេគាស់ទូរសព្ទ)។ មួយវិញទៀត បើទូរសព្ទអ្នកប្រើៗស្រាប់តែរលត់អស់ថ្មមិនទៀងទាត់ មានន័យថាថ្មទូរសព្ទអ្នកដល់អាយុចុងក្រោយហើយ។ អ្នកគួរដឹងថា ថ្មស្មាតហ្វូនបាត់បង់សមត្ថភាពរាល់ពេលអ្នកសាកពី ០ ទៅ ១០០%។ ហើយបើអ្នកសាកមិនបានត្រឹមត្រូវទៀត ប្រហែលជាថ្មនៅកាន់ថាមពលបានមួយឆ្នាំ ឬតិចជាងនេះ។ មិនមាន Space គ្រប់គ្រាន់ក្នុងការរក្សាទុកទិន្នន័យ៖ ស្មាតហ្វូនភាគច្រើនបច្ចុប្បន្ន មាន Storage យ៉ាងតិចណាស់ក៏ ៣២GB ដែរ ដោយសារកំណែទម្រង់ប្រព័ន្ធ ក៏ដូចជាទំហំកម្មវិធី ឬហ្គេមមានទំហំធំ។ ទំហំ Storage ១៦GB មិនអាចធ្វើអ្វីបានច្រើននោះទេ លុះត្រាតែអ្នកមិនធ្វើកំណែទម្រង់ប្រព័ន្ធ ទាញយកកម្មវិធីថ្មី ថតរូប ឬប្រើមុខងារថ្មីមួយចំនួនទៀត។ ដំណោះស្រាយក្រៅពីបន្ថែមមេម៉ូរីកាត (បើអាចបន្ថែមបាន) អ្នកប្រហែលជាត្រូវគិតគូរប្ដូរថ្មី។ អ្នកមិនអាចធ្វើអ្វីបានទាន់ចិត្ត ដោយទូរសព្ទតែងតែយឺត កង្វះទំហំទំនេររបស់ Storage លើទូរសព្ទក៏អាចធ្វើឲ្យមានដំណើរការយឺត ក្នុងការប្រើប្រាស់កម្មវិធីផ្សេងៗ។ បើកម្មវិធីអ្នកប្រើ ឬ Touchscreen ឧស្សាហ៍ចុចមិនដើរ។ អ្នកគួរគិតគូរផ្លាស់ប្ដូរម៉ូដែលថ្មី។ មុនអ្នកសម្រេចចិត្ត បើអ្នកប្រើ iPhone អ្នកអាចលុបរូបភាពចាស់ៗចោល លុបកម្មវិធីលែងប្រើ និងបិទ Motion […]