សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់អាកាសយានដ្ឋានឆាងគី (Changi) ប្រទេសសិង្ហបុរីនៅថ្ងៃអាទិត្យ ពីរថ្ងៃមុននឹងជំនួបជាមួយប្រវត្តិសាស្ត្រជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា […]
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកកំពុងប្រើជីវិតរបស់លោកទាំងមូល សម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។ យោងតាមសេតវិមាន […]
(ម៉ូស្គូ)៖ បទចម្រៀងប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ត្រូវបានបញ្ចេញជាផ្លូវការហើយនៅថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ក្រោមចំណងជើងថា «Live It Up» ជាមួយនឹងការបកស្រាយ ៣នាក់រួមគ្នារវាងលោក Will Smith នាង Nicky […]
(ហ្កាហ្សា)៖ យោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ០៤នាក់ និងរបួសរាប់រយនាក់ ជាមួយការបាញ់គ្រាប់កាំភ្លើងពិត និងឧស្ម័នបង្ហូរទឹកភ្នែក ប្រឆាំងនឹងក្រុមបាតុករប៉ាឡេស្ទីន ដែលនាំគ្នា ធ្វើបាតុកម្មតវ៉ាជាថ្មីនៅឯតំបន់ព្រំដែនហ្កាហ្សា កាលពីថ្ងៃសុក្រ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។ ជាមួយគ្នានោះដែរ បើតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន […]
(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣១៥នាក់ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋ ប្រមាណជិត៤ពាន់នាក់ នៅសាលាបឋមសិក្សាព្រៃផ្តៅ ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ […]
(ស៊ីរី)៖ តាមរយៈការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត អស់រយៈពេលជាច្រើនខែ នៅទីបំផុតក្រុមភេរវករ ISIS នៅថ្ងៃសុក្រសប្ដាហ៍នេះ បានវាយដណ្ដើមយកផ្នែកមួយ នៃទីក្រុង អាល់ប៊ួកាម៉ាល់ (Al-Boukamal) ពីកងកម្លាំងរដ្ឋាភិបាលស៊ីរីត្រឡប់មកវិញ ហើយដែលនេះកំពុងក្លាយជាការព្រួយបារម្ភថ្មីមួយ ខា្លចក្រែងក្រុមអង្គការភេរវកកម្មមួយនេះ បង្កើតឥទ្ធិពលជាថ្មីនៅស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង ឡឺម៉ុង (Le Monde) នៅរសៀលថ្ងៃសៅរ៍ ទី០៩ […]
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នាក្នុងការ លុបបំបាត់ការបំពុលដោយប្លាស្ទិកនៅមហាសមុទ្រដោយព្រមានថា ការបំពុលដោយប្លាស្ទិកអាចនឹងបំផ្លាញត្រីទាំងអស់នៅក្នុងទន្លេនិងមហាសមុទ្រក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។ ថ្លែងនាឱកាសទិវាមហាសមុទ្រពិភពលោក នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Guterres […]
ក្នុងលិខិតរបស់ក្រសួងអប់រំដែលចុះហត្ថលេខាដោយ លោក ហង់ ជួន ណារ៉ុន ដែលបានចុះកាលពីថ្ងៃទី ៥ មិថុនា ឆ្នាំ២០១៨ បានបញ្ជាក់ថា៖ «សូមលោកប្រធានរួសរាន់ចាត់តាំងតំណាងឲ្យមកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីពេលនេះតទៅ ដើម្បីយកទៅចែកជូនបេក្ខជនដែលប្រឡងជាប់ដោយឥតគិតថ្លៃ»។ បើតាមលិខិតខាងលើដដែល លោករដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី […]
គ្រាន់តែចេញមកក្រៅ ភ្លាមឃើញមេឃងងឹតស្លុបតែម្ដង ទើបនឹកឃើញថាក្រសួងទើបប្រកាសពី ភ្លៀង ផ្គរ លាយឡំនឹងខ្យល់កន្ត្រាក់ស្ទើរពាសពេញផ្ទៃប្រទេសចាប់ពីថ្ងៃទី ៨-១៥ មិថុនា ឆ្នាំ ២០១៨ នេះ។ ដោយហេតុថា អ្នកថ្មើរជើងមួយចំនួន ពិសេសអ្នកប្រើប្រាស់រថយន្តតែម្ដង បើចង់ដើរទៅណាជិតៗ ឬចូលក្នុងរថយន្ត តែងតែត្រូវការប្រើឆ័ត្រ ជាចាំបាច់។ តែបើនិយាយពីអ្នកប្រើរថយន្តវិញ ទើបយ៉ាប់ជាងគេព្រោះត្រូវបិទឆ័ត្រវិញទើបអាចបិទទា្វររថយន្តបាន ជាហេតុធ្វើឲ្យពេលខ្លះត្រូវទទឹកខ្លួន […]