មូលហេតុអ្វីបានជាអ្នកជំនាញចំណីអាហារហាមក្មេងចំពោះភេសជ្ជៈប្រភេទនេះ?
By: Mekong Journal | On: May 17th, 2019

គ្រប់គ្នាហើយថាភេសជ្ជៈប្រភេទគោជល់ខារ៉ាបាវបាកាសនិងភេសជ្ជៈប៉ូវកម្លាំងដទៃទៀតសុទ្ធតែជាភេសជ្ជៈដែលមានថាមពលខ្លាំង ដែលមនុស្សចាស់ធម្មតាចូលចិត្តបរិភោគវានៅពេលពួកគេខ្សោយកម្លាំង អស់កម្លាំង ឬហេវហត់ជាដើម ដែលពួកគាត់យល់ថាពេលញ៉ាំទៅធ្វើអោយគាត់មានកំលាំង និងបាត់ងងុយគេងជាដើម។ ប៉ុន្តែមាតាបិតាមួយចំនួន មិនបានស្វែងយល់ពីផលប៉ះពាល់របស់ភេសជ្ជៈទាំងនោះទេ ពួកគេតែងតែបណ្ដោយឲ្យកូនក្មេងឬកូនៗរបស់ខ្លួនបរិភោគនូវភេសជ្ជៈទាំងនោះ។ជាហេតុធ្វើឲ្យកូនៗរបស់ពួកគេមានបញ្ហាដល់សុខភាពប្រឈមនឹងជំងឹផ្សេងៗជាច្រើន។ បើទោះជាគ្រូវពេទ្យមិនបានបញ្ជាក់ពីផលប៉ះពាល់ជាក់លាក់ណាមួយ លោក Dr. Shelina Visram អ្នកជំនាញខាងសុខភាពបានលើកឡើងថាក្មេងក្រោមអាយុ1ឆ្នាំមិនត្រូវឲ្យផឹកប្រភេទភេសភេជ្ជៈថាមពលឡើយ(Energy Drinks)។ លោកអ្នកនឹងភ្ញាក់ខ្លួននៅថ្ងៃណាមួយ ពេលលោកអ្នកតែងតែអោយកូនៗផឹកភេសជ្ជៈទាំងនេះ។ ការស្រាវជ្រាវខាងអង្គការម្ហូបអាហារមួយបានបង្ហាញថា ក្មេងអាយុ11ដល់18ឆ្នាំមាន68% […]