សកម្មភាពសម្អាតស្មៅនិងរុក្ខជាតិតូចៗនៅតាមប្រាសាទក្នុងតំបន់អង្គរ
By: Mekong Journal | On: May 24th, 2019

អាជ្ញាធរជាតិអប្សរាតែងតែធ្វើការសម្អាតស្មៅនិងរុក្ខជាតិតូចៗដែលដុះនៅលើប្រាសាទជាប្រចាំដើម្បីរក្សាសោភ័ណភាពនិងការពារកុំឱ្យស្មៅនិងរុក្ខជាតិទាំងនោះបំផ្លាញភាពស្រស់ស្អាតនិងរចនាសម្ព័ន្ធប្រាសាទ។ ការសម្អាតនេះ ធ្វើឡើងជាញឹកញាប់ជាងគេគឺនៅរដូវវស្សា ព្រោះមានភ្លៀងធ្លាក់ ងាយធ្វើឱ្យរុក្ខជាតិតូចៗនិងស្មៅដុះលឿន។ រីឯបច្ចេកទេសក្នុងការសម្អាតតាមប្រាសាទ ធ្វើឡើងដោយកម្លាំងមនុស្ស ដោយមានរន្ទា ខ្សែពួរ មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ ក្នុងការរក្សាសុវត្ថិភាពពេលឡើងទៅលើកំពូលប្រាសាទ ឬផ្នែកផ្សេងៗដើម្បីដកស្មៅ និងកូនរុក្ខជាតិតូចៗ។ សូមទស្សនាកម្រងរូបភាពស្តីពីការសម្អាតរុក្ខជាតិនៅលើប្រាសាទដូចខាងក្រោម៖ អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ […]

កិច្ចជួបប្រជុំជាមួយអង្គការUNDP ដើម្បីពិនិត្យមើលលទ្ធផលបឋមនៃការសិក្សាពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីភាពរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ
By: Mekong Journal | On: May 24th, 2019

នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍដោយចីរភាព​ (ក.ជ.អ.ច. )​ និងក្រុមការងារ​នាយកដ្ឋានសេដ្ឋកិច្ចបៃតងបានជួបប្រជុំជាមួយក្រុមការងារថាមពលនៃអង្គការ UNDP ដើម្បីពិនិត្យមើលលទ្ធផលបឋមនៃការសិក្សាពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីភាព​រអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ។ ដោយសារទិន្នន័យនៅមានកំរិត ការសិក្សានេះបានប្រើប្រាស់នូវការសន្មត់មួយចំនួន ដែលប៉ះពាល់ដល់ភាពជាក់លាក់នៃលទ្ធផល។ អង្គប្រជុំបានឯកភាពថា ក្នុងស្ថានភាពនេះគួរផ្តោតការយកចិត្តទុកដាក់លើការកំណត់វិធីសាស្រ្ត ហើយគណនាដោយប្រើសេណារីយ៉ូមួយចំនួន […]